អគ្គលេខាធិការ AL អំពាវនាវស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅស៊ីរី
|
អគ្គលេខាធិការ AL អំពាវនាវស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ២៧ មិនា អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL)
លោក Ahmed Abul Gheit បានដាស់តឿនបណ្ដារដ្ឋាភិបាលអារ៉ាប់ខំប្រឹង
ប្រែងថែមទៀត ដើម្បីដោះស្រាយជំលោះនៅស៊ីរី ហើយចាត់ទុកនេះគឺជា
កាតព្ធកិច្ចរបស់ប្រទេស អារ៉ាប់នានា មិនមែនជារបស់បណ្ដាមហាអំណាច
ទេ។ ថ្លែងមតិនៅកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីបណ្ដាប្រទេសអារ៉ាប់ដើម្បីពិភាក្សា
អំពីការងារត្រៀមរៀបចំឲ្យសន្និសីទ កំពូលប្រចាំឆ្នាំដែលនឹងប្រារព្ធឡើងនា
ថ្ងៃទី ២៩ មិនា នៅរដ្ឋធានី Amman ប្រទេស Jordan លោក Abul Gheit បាន
អំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសជា សមាជិក AL នានាស្វែងរកវិធានការ
ធ្វើអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពសំដៅ បញ្ចប់សង្គ្រមនៅស៊ីរី។ លោក
ក៏បានចាត់ទុកថែមទៀតថា៖ មិនគប្បីធ្វើទុក ឲ្យមហាអំណាចក្នុងតំបន់
និងលើពិភពលោកដោះស្រាយជំលោះក្នុងតំបន់ដើម្បីផលប្រយោជន៍របស់
ពួកគេនោះឡើយដោយសារជំលោះទាំងអស់នាបច្ចុប្បន្នកំពុងគំរាមកំហែង
ដ៏ធ្ងន់ធ្ងរទៅលើសន្តិសុខនៃប្លុកអារ៉ាប់៕