អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc ទទួលជួបអគ្គលេខាធិការរដ្ឋសភាកម្ពុជា

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំជាប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក លើកទី ២៧ (APPF-27) នោះ នារសៀលថ្ងៃទី ១៤ ខែមករា នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានទទួលជួបអគ្គលេខាធិការរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង។
អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc ទទួលជួបអគ្គលេខាធិការរដ្ឋសភាកម្ពុជា - ảnh 1 អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc ទទួលជួបអគ្គលេខាធិការរដ្ឋសភាកម្ពុជាលោក ឡេង ប៉េងឡុង

នៅក្នុងជំនួបនេះ លោក Nguyen Hanh Phuc បានសម្ដែងជំនឿជាក់ថា កិច្ចប្រជុំ APPF-27 ដែលរៀបចំឡើងដោយរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជានឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ហើយអះអាងថាឋានៈ និងតួនាទីរបស់កម្ពុជាកាន់តែត្រូវបានពង្រឹងនៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិផងដែរ។ ក្នុងនាមជាអគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមនោះ លោក Nguyen Hanh Phuc មានក្ដីសប្បាយរីយរាយ ដោយឃើញថាទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាកំពុងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។

ចំណែកឯ លោក ឡេង ប៉េងឡុង បានចាត់ទុកថានាពេលខាងមុខ ភាគីទាំងពីរជំរុញការផ្លាស់ប្ដូរគណប្រតិភូ ដើម្បីសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ក្នុងការពង្រឹងសមត្ថភាពរបស់ក្បាលម៉ាស៊ីននៃភាគីទាំងពីរតាមសមត្ថភាពជាក់ស្ដែង និងស្របតាមកម្មវិធីសហប្រតិបត្តិការរួមរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ