អគ្គលេខាធិការ លោក Guterres សង្កត់ធ្ងន់លើសារៈសំខាន់នៃគុណតម្លៃនិងគោលការណ៍របស់អង្គការសហប្រជាជាតិ
(VOVWORLD) - លោកបានលើកច្បាស់ថា អង្គការសហប្រជាជាតិ គឺជាតំណាងនៃក្តីសង្ឃឹម និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះជាសកល និងឆ្ពោះទៅរកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពិភពលោក។
អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថតឯកសារ៖ THX/TTVN) |
នៅក្នុងសាររបស់ខ្លួនក្នុងឱកាសនៃទិវាអង្គការសហប្រជាជាតិ (ថ្ងៃទី ២៤ ខែតុលា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថា ការប្រកាន់ខ្ជាប់នូវគុណតម្លៃ និងគោល ការណ៍របស់អង្គការសហប្រជាជាតិគឺចាំបាច់ នៅក្នុងពិភពលោកមួយកំពុងប្រឈមមុខ នឹងសម្ពាធជាច្រើន។ លោកបានលើកច្បាស់ថា អង្គការសហប្រជាជាតិ គឺជាតំណាងនៃក្តីសង្ឃឹម និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះជាសកល និងឆ្ពោះទៅរកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពិភពលោក។ បច្ចុប្បន្នអង្គការសហប្រជាជាតិកំពុងស្ថិតក្នុងដំណាក់កាលនៃការសាកល្បងដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែអង្គការនេះ ត្រូវបានបង្កើតឡើងសម្រាប់ពេលវេលាបែបនេះ។ អង្គការសហប្រជាជាតិកំពុងបង្កើតឱកាសសម្រាប់សន្តិភាព និងបញ្ចប់ជម្លោះដែលគំរាមកំហែងដល់អាយុជីវិត អនាគត និងវឌ្ឍនភាពសកលរបស់យើង ហើយកំពុងខិតខំប្រឹងប្រែងបញ្ចប់ស្ថានភាពក្រីក្រខ្លាំង កាត់បន្ថយវិសមភាព និងគាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សាររបស់លោក Guterres បង្ហាញពីតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការការពារភពផែនដីដោយការលុបបំបាត់ការពឹងផ្អែកជាសកលលើឥន្ធនៈហ្វូស៊ីល និងចាប់ផ្តើមបដិវត្តន៍ថាមពលកកើតឡើងវិញ ដោយបានគូសបញ្ជាក់ពីការសាកល្បងដែលអង្គការសហប្រជាជាតិកំពុងអនុវត្តដើម្បី "ធ្វើឱ្យមានតុល្យភាពកម្រិតនៃឱកាស និងសេរីភាព" សម្រាប់ស្ត្រី និងកុមារី ក៏ដូចជាធានាសិទ្ធិសម្រាប់ទាំងអស់គ្នា៕