អគ្គលេខាធិការ អ. ស. ប អំពាវនាវឱ្យមានការទប់ស្តាត់សង្គ្រាមត្រជាក់ថ្មីមួយ រវាងអាមេរិកនិងចិន

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យពិភពលោក ខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាមត្រជាក់ប្រភេទថ្មីរវាងអាមេរិកនិងចិន។
អគ្គលេខាធិការ អ. ស. ប អំពាវនាវឱ្យមានការទប់ស្តាត់សង្គ្រាមត្រជាក់ថ្មីមួយ រវាងអាមេរិកនិងចិន - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖UN Photo/Jean-Marc Ferré)

ថ្លែងសុន្ទរកជាផ្ទាល់ក្នុងពិធីបើកសប្តាហ៍ ពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ នៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកអគ្គលេខាធិការ Guterres បានសង្កត់ធ្ងន់ថា៖

« ពិភពលោកចាំបាច់ត្រូវការបទឈប់បាញ់ជាសកលដើម្បីបញ្ចប់ជម្លោះក្តៅគគុក។ ប៉ុន្តែជាមួយនោះ យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជៀសវាងពីសង្គ្រាមត្រជាក់ថ្មីមួយ។ យើងកំពុងស្ថិតក្នុងទិសដៅដ៏គ្រោះថ្នាក់បំផុត។ ពិភពលោកនេះ មិនអាចទ្រទ្រាំអនាគតមួយ ដែលនៅទីនោះ ប្រទេសដែលមានខឿនសេដ្ឋកិច្ចធំបំផុតទាំងពីរ បានបែងចែកប៉ូលដោយការបែកបាក់នោះឡើយ ហើយភាគីទាំង  សង្ខាងបានអនុវត្តបទប្បញ្ញត្តិពាណិជ្ជកម្មនិងហិរញ្ញវត្ថុរៀងៗខ្លួន រួមទាំងសមត្ថភាពខាងអ៊ីនធឺណិតនិងបញ្ញាសិប្បនិម្មិតផងដែរ»។

ទន្ទឹមនឹងនេះ ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់ជម្លោះហើយឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវី១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ