អគ្គលេខាធិការ អ.ស.ប. ដាស់តឿនបណ្ដាប្រទេសទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

អគ្គលេខាធិការ អ.ស.ប. ដាស់តឿនបណ្ដាប្រទេសទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
អគ្គលេខាធិការ អ.ស.ប. ដាស់តឿនបណ្ដាប្រទេសទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (VNA)


(VOVworld) – នៅសន្និសីទកាសែតនាថ្ងៃទី ៤ វិច្ឆិកា ក្នុងឱកាសកិច្ចព្រមព្រៀង
ទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុចូលជាធរមាន អគ្គលេខាធិការ អ.ស.ប.
 បានដាស់តឿនប្រទេសទាំងឡាយលើពិភពលោកបន្តធ្វើសកម្មភាពដើម្បីអនា
គតល្អប្រសើរនិងសុវត្ថិភាពថែមទៀត។ លោក Ban Ki-Moon បានសង្កត់ធ្ងន់ថា៖

«ថ្ងៃនេះ យើងបានធ្វើឡើងប្រវត្តិសាស្ត្រក្នុងការខំប្រឹងប្រែងទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ។ ការសាកល្បងបច្ចុប្បន្នគឺការក្សាបណ្ដាការខំប្រឹងប្រែងនេះដែល 
ធ្វើឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ យើងកំពុងរត់ប្រណាំងជាមួយពេលវេ
 លា។ ប៉ុន្តែ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុនិងរបៀបវារៈស្តីពីការអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០ ពិភព
លោកបានមានផែនការដែលយើងសំដៅឆ្ពោះទៅការកាត់បន្ថយឧស្ម័ន្ធបញ្ចេញ
ចោល។»

        តាមគំរោង ចាប់ពីថ្ងៃទី ៧ ដល់ទី ៨ វិច្ឆិកា ខាងមុខ នៅប្រទេសម៉ារក នឹង
 ប្រព្រឹត្តទៅសន្និសីទលើកទី ២២ ក្របខ័ណ្ឌអនុសញ្ញារបស់ អ.ស.ប. ស្តីពីបំរ៉ែ
បំរួលអាកាសធាតុ (COP – 22) ដោយមាការចូលរួមរបស់ប្រទេសចំនួន ២០០
លើពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ