អគ្គលេខាធិការ អ.ស.ប. និងជប៉ុនសង្កត់ធ្ងន់ទៅលើការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

(VOVWORLD)-  នាថ្ងៃទី ១៤ ធ្នូ អគ្គលេខាធិការ អ.ស.ប.លោក Antonio
Guterres និងនាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជួបចរចានៅ
ទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចនៅ ជប៉ុនរបស់អគ្គលេខាធិការ អ.ស.ប.។ 
អគ្គលេខាធិការ អ.ស.ប. និងជប៉ុនសង្កត់ធ្ងន់ទៅលើការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង - ảnh 1 អគ្គលេខាធិការ អ.ស.ប. និងជប៉ុនសង្កត់ធ្ងន់ទៅលើការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

(VOVworld) - នាថ្ងៃទី ១៤ ធ្នូ អគ្គលេខាធិការ អ.ស.ប.លោក Antonio Guterres និងនាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានជួបចរចានៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចនៅ ជប៉ុនរបស់អគ្គលេខាធិការ អ.ស.ប.។ ក្នុងការចរចា ថ្នាក់ដឹកនាំទាំពីររូបបានអះអាងថា៖ ការ គ្មាននុយក្លេអ៊ែលើឧបទ្វីបកូរ៉េគឺមានភាពចាំបាច់ណាស់ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ សង្កត់ធ្ងន់ទៅលើស្ថានភាពបច្ចុប្បន្នលើឧបទ្វីបកូរ៉េ លោក Antonio Guterres បានចាត់ទុក ថា៖ បណ្ដាបទដាក់ទណ្ឌកម្មរបស់ អ.ស.ប. មុនដំបូងបង្អស់ត្រូវប្រទេសកូរ៉េខាងជើងអនុវត្តឲ្យ បាន ប៉ុន្តែ ប្រទេសទាំងឡាយដែលដើរតួនាទីសំខាន់ក្នុងបញ្ហានេះ ក៏ត្រូវអនុវត្តដ៏ពេញលេញ តាមរយៈនោះ អាចទទួលបានគោលដៅគ្មាននុយក្លេអ៊ែរពោលខាងលើបាន។ ខណៈពេលនោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសង្កត់ធ្ងន់ទៅលើគោលដៅជួរមុខគេនា បច្ចុប្បន្នគឺបន្តដាក់សម្ពាធទៅលើព្យុងយ៉ាងសិនដោយមិនទាន់ជួបសន្ទនាអំពីកម្មវិធីនុយក្លេអ៊ែរនៃ ប្រទេសនេះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ