អគ្គលេខាធិការ អ.ស.ប. សង្កត់ធ្ងន់ទៅលើអត្ថន័យនៃការសន្ទនានិងជំនឿទុកចិត្តក្នុងដោះស្រាយជំលោះ

(VOVWORLD) - នាថ្ងៃទី ១៨ មករា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានព្រមានថា៖ ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីអាវុធនុយក្លេអ៊ែរកំពុងកើន ឡើងយ៉ាងខ្លាំងគិតតាំងពីសម័យសង្គ្រាមត្រជាក់ ព្រមទាំង អំពាវនាវឲ្យមានវិធានការណ៍នយោបាយលើគ្រប់ជ្រុងជ្រោយរួមមានការសន្ទនានិងការចរចាដើម្បីទប់ស្កាត់ បន្ធូស្រាលនិងដោះស្រាយបណ្ដាជំលោះ។ 
អគ្គលេខាធិការ អ.ស.ប. សង្កត់ធ្ងន់ទៅលើអត្ថន័យនៃការសន្ទនានិងជំនឿទុកចិត្តក្នុងដោះស្រាយជំលោះ - ảnh 1 អគ្គលេខាធិការ អ.ស.ប. សង្កត់ធ្ងន់ទៅលើអត្ថន័យនៃការសន្ទនានិងជំនឿទុកចិត្តក្នុងដោះស្រាយជំលោះ

(VOVworld) – នាថ្ងៃទី ១៨ មករា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានព្រមានថា៖ ការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីអាវុធនុយក្លេអ៊ែរកំពុងកើន ឡើងយ៉ាងខ្លាំងគិតតាំងពីសម័យសង្គ្រាមត្រជាក់ ព្រមទាំង អំពាវនាវឲ្យមានវិធាន ការណ៍នយោបាយលើគ្រប់ជ្រុងជ្រោយរួមមានការសន្ទនានិងការចរចាដើម្បីទប់ស្កាត់ បន្ធូស្រាលនិងដោះស្រាយបណ្ដាជំលោះ។ ថ្លែងមតិនៅសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិ សុខ អ.ស.ប. ស្តីអំពីការមិនរីកសាយអាវុធប្រល័យលោក លោក Guterres បានសង្កត់ធ្ងន់ថា៖ ចំពោះរឿងហេតុទាក់ទិនដល់អាវុធប្រល័យលោក គប្បីមាន ការខំប្រឹងប្រែងនិងវិធានការណ៍មិនរីកសាយនុយក្លេអ៊ែរតាមរបៀបដែលអាចត្រួតពិ និត្យនិងគ្រប់គ្រងបាន។ ប៉ុន្តែ អគ្គលេខាធិការ អ.ស.ប. បានព្រមានដែរថា៖ ជំនឿទុកចិត្តអាចត្រូវបានសឹករិចរិលដោយការគំរាមកំហែងការខ្វះខាតកាណាល់ទាក់ទងនិងទស្សនៈបទបែន។ លោកសង្កត់ធ្ងន់ទៅលើសារសំខាន់នៃពិធីសាររបស់កិច្ចព្រមព្រៀងកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (START)  ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) និង អង្គការហាមឃាត់អាវុធគីមី (OPCW)។ លោក  Guterres ក៏បានស្វាគមន៍ការបើក ឡើងវិញកាណាល់ទាក់ទងអន្តរកូរ៉េ ជាពិសេសគឺកាណាល់យោធា។ ស្តីពំអីជំលោះនៅ ស៊ីរី លោកបានឲ្យដឹងថា៖ ប្រសិនបើការប្រើប្រាស់អាវុធគីមីកើតមានឡើងជាថ្មីម្តងទៀតនោះសហគមន៍គប្បីស្វែងរកនូវវិធានការណ៍សមស្របដើម្បីចាប់ខ្លួនមេគំនិតនិងចាប់បង្ខំពួកគេទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ