អគ្គលេខាធិការ អ.ស.ប. ស្វាគមន៍ការសន្ទនាអន្តរកូរ៉េ

(VOVWORLD) - នាថ្ងៃទី ៥ មិនា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានស្វាគមន៍បណ្ដាការសន្ទនាជាន់ខ្ពស់ដែលកំពុងប្រារព្ធរវាងប្រទេស កូរ៉េទាំងពីរ ព្រមទាំង សម្តែងក្តីសង្ឃឹមថា៖ បណ្ដាការខំប្រឹងប្រែងលុបបំបាត់នុយ ក្លេអ៊ែរលើឧបទ្វីបកូរ៉េនឹងទទួលការបោះជំហានយ៉ាងឆាប់រហ័ស។ 
 
អគ្គលេខាធិការ អ.ស.ប. ស្វាគមន៍ការសន្ទនាអន្តរកូរ៉េ - ảnh 1 អគ្គលេខាធិការ អ.ស.ប. ស្វាគមន៍ការសន្ទនាអន្តរកូរ៉េ

(VOVworld) – នាថ្ងៃទី ៥ មិនា អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានស្វាគមន៍បណ្ដាការសន្ទនាជាន់ខ្ពស់ដែលកំពុងប្រារព្ធរវាងប្រទេស កូរ៉េទាំងពីរ ព្រមទាំង សម្តែងក្តីសង្ឃឹមថា៖ បណ្ដាការខំប្រឹងប្រែងលុបបំបាត់នុយ ក្លេអ៊ែរលើឧបទ្វីបកូរ៉េនឹងទទួលការបោះជំហានយ៉ាងឆាប់រហ័ស។ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ ភាគីទាក់ទិននានាគប្បីរក្សាការសន្ទនានិងប្រមូល ផ្តុំទៅលើការលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េដោយសន្តិវិធី។ អគ្គលេខាធិការ អ.ស.ប. ត្រៀមខ្លួនជាស្រេចជួយដល់ដំណើរការនេះក្នុងករណីចាំបាច់។ នាថ្ងៃ ដដែល សារព័ត៌មានរបស់កូរ៉េខាងជើងបានផ្សាយព័ត៌មាន នាថ្ងៃទី ៥ មិនា ថា៖ ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក Kim Jong-un សន្យាត្រៀមរៀបចំឲ្យជំនួប កំពូលអន្តរកូរ៉េឲ្យ ព្រមទាំង ត្រៀមខ្លួនជាស្រេចកាត់បន្ថយភាពតានតឹង យោធាលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ