អគ្គលេខាធិការ អ.ស.ប. អំពាវនាវសហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បី បរិស្ថានពិភពលោក

(VOVWORLD) - ពិភពលោកគប្បីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីបង្កើន សកម្មភាពដល់ពេលណាកាត់បន្ថយឲ្យបានឧស្ម័ន្ធបញ្ចេញចោលដល់កំរិត អនុញ្ញាតិហើយរាំងស្កាត់ដំណើរកំដៅឡើងក្នុងទូទាំងសកលលោក។ 
អគ្គលេខាធិការ អ.ស.ប. អំពាវនាវសហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បី បរិស្ថានពិភពលោក - ảnh 1 អគ្គលេខាធិការ អ.ស.ប. អំពាវនាវសហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បី បរិស្ថានពិភពលោក

(VOVworld) – ពិភពលោកគប្បីខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីបង្កើន សកម្មភាពដល់ពេលណាកាត់បន្ថយឲ្យបានឧស្ម័ន្ធបញ្ចេញចោលដល់កំរិត អនុញ្ញាតិហើយរាំងស្កាត់ដំណើរកំដៅឡើងក្នុងទូទាំងសកលលោក។ នេះគឺជាការ អះអាងរបស់អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres ក្នុងបទ សន្ទរកថាដំបូងជាផ្លូវការស្តីអំពីអាកាសធាតុគិតតាំងពីលោកទទួលដំណែង។ លោក Guterres បានសង្កត់ធ្ងន់ថា៖ ស្ថានភាពបំរ៉ែបំរួលអាកាសធាតុគឺមិនអាច បដិសេធបានឡើយ ហើយសារសំខាន់បំផុតនាបច្ចុប្បន្នគឺប្រទេសទាំងឡាយគប្បី សហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានេះ។ អ្នកប្រមុខ អ.ស.ប. បានឲ្យដឹងថា នឹងបង្កើនបណ្ដាកិច្ចសន្យានយោបាយដើម្បីលើកកំពស់ស្តង់ដាធ្វើសកម្មភាពក្នុង ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ បណ្ដាកិច្ចសន្យាដែលបាននាំចេញក្នុង កិច្ចព្រមព្រៀងទីក្រុងប៉ារីសសុទ្ធតែមានចរិតលក្ខណៈប្រវត្តិសាស្ត្រ ប៉ុន្តែ មិនទាន់ ពេញលេញនៅឡើយ។ ផ្តោតទៅលើការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីសរបស់រដ្ឋាភិបាលអាមេរិក លោក Guterres បានលើកច្បាស់ថា៖ ទោះបីជា រដ្ឋាភិបាលអាមេរិកសម្រេចដូច្នេះ នោះគឺសង្គមអាមេរិករួមមានទីក្រុងរដ្ឋមជ្ឈដ្ឋាន សហគ្រាសអាចនៅរក្សាកិច្ចសន្យា។ តាមគំរោងនាសប្តាហ៍នេះ វ៉ាស៊ីនតោននឹង ចេញសេចក្តីសម្រេចស្តីអំពីការដែលនឹងបន្តចូលរួមកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ