អគ្គលេខាធិការណាតូ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែឧសភា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានចូលរួមសន្និសីទរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
អគ្គលេខាធិការណាតូ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប - ảnh 1អគ្គលេខាធិការណាតូ លោក Stoltenberg។ រូបថត៖ AFP/TTXVN

ថ្លែងមតិនៅទីនេះ អគ្គលេខាធិការណាតូ លោក Stoltenberg បានសង្កត់ធ្ងន់លើការជួយឧបត្ថម្ភរបស់សម្ព័ន្ធមិត្ត និងដៃគូណាតូ សម្រាប់អ៊ុយក្រែននៅក្នុងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមក។ លោកក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀតរវាងណាតូនិង EU ដើម្បីពន្លឿនការផលិតគ្រាប់រំសេវ និងឧបករណ៍ការពារចាំបាច់ដើម្បីបំពេញបន្ថែមឃ្លាំងស្តុកកបម្រុងអាវុធរបស់ប្រទេសនានា។ លោក Stoltenberg ក៏បានលើកឡើងពីតួនាទីពិសេសរបស់អង្គការណាតូ ក្នុងការបង្កើតស្តង់ដារសម្រាប់សមាជិកទាំងអស់ ដោយប្រទេសនីមួយៗគប្បីបំពេញគោលដៅអំពីសមត្ថភាពការពារ និងរក្សាទំនាក់ទំនងជាប្រចាំជាមួយអ្នកផលិត។

តាមការគ្រោងទុក អង្គការណាតូនឹងមានកិច្ចប្រជុំក្រៅផ្លូវការ ជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធំៗនៅអឺរ៉ុប និងអាមេរិកខាងជើង នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារជាតិណាតូ នៅថ្ងៃទី ១៥-១៦ មិថុនា ក្នុងទីក្រុងព្រុចសែល ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោក Josep Borrell និងស្នងការអឺរ៉ុប លោកស្រី Thierry Breton៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ