អគ្គលេខាធិការថ្មីរបស់NATOផ្តល់អាទិភាពក្នុងការកែលំអរទំនាក់ទំនងជាមួយរុស្ស៊ី
|
អគ្គលេខាធិការ NATO Jens Stoltenberg (រូបថតៈnewsyaps.com)
|
(VOVworld)-នាថ្ងៃទី១តុលា អតីតនាយករដ្ឋមន្រ្តី ប្រទេសន័រវែស្សលោក Jens
Stoltenberg បានក្លាយទៅជាអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាង
ជើង(NATO)។ ថ្លែងមតិបន្ទាប់ពីបានទទួលដំណែង លោក Stoltenberg បាន
អំពាវនាវរុស្ស៊ីឲ្យផ្លាស់ប្តូរ អាកប្បកិរិយាក៏ដូចជាសកម្មភាពនៅអឺរ៉ុបខាងកើត ជាពិសេសគឺនៅប្រទេសអ៊ុយក្រែន។ លោកក៏បានអះអាងថា NATO ត្រៀម
ខ្លួនជាស្រេចបន្តទំនាក់ទំនងមានលក្ខណៈស្ថាបនាជាមួយរុស្ស៊ី។ លោកបាន
ប្រកាសថា នឹងបន្តការគាំទ្រប្រទេសអ៊ុយក្រែនជាប្រទេសមួយឯករាជ្យបូរណ
ភាពដែនដីនិងស្ថិរភាព។
លោក Stoltenberg សង្កត់ធ្ងន់ថា NATO មិនស្វែងរកវិធានការប្រឈមមុខ ដាក់គ្នាជាមួយរុស្ស៊ីឡើយ ប៉ុន្តែមិនអាចមានការសម្របសម្រួលអំពីគោលការណ៍ ដែលសម្ព័ន្ធភាពយោធាននេះដាក់ចេញ ដោយការដកស្រង់មាត្រាទី៥ នៃសន្ធិ
សញ្ញាវ៉ាស៊ីតោន ស្តីអំពីស្វ័យការពារសមូហភាព៕