អគ្គលេខាធិការនៃតុលាការអាជ្ញាកណ្តាលវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាម

(VOVWORLD) - អគ្គលេខាធិការនៃតុលាការអាជ្ញាកណ្តាល (PCA) ប្រចាំទីក្រុងឡាអេ លោក Marcin Czepelak បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម ដែលបានសហការយ៉ាង ល្អ និងអនុវត្តន៍កិច្ចព្រមព្រៀងបង្កើតការិយាល័យតំណាង PCA ប្រចាំនៅវៀតណាម។ 

អគ្គលេខាធិការនៃតុលាការអាជ្ញាកណ្តាលវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាម - ảnh 1អគ្គលេខាធិការនៃតុលាការអាជ្ញាកណ្តាល (PCA) ប្រចាំទីក្រុងឡាអេ លោក Marcin Czepelak។ (រូបថត៖ PCA)
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោក Pham Viet Anh មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនាពេលថ្មីៗនេះ អគ្គលេខា ធិការនៃតុលាការអាជ្ញាកណ្តាល (PCA) ប្រចាំទីក្រុងឡាអេ លោក Marcin Czepelak បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម ដែលបានសហការយ៉ាង ល្អ និងអនុវត្តន៍កិច្ចព្រមព្រៀងបង្កើតការិយាល័យតំណាង PCA ប្រចាំនៅវៀតណាម។ លោក Marcin Czepelak ចាត់ទុកថានេះជាគំរូមួយក្នុងតំបន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយ PCA។ លោក Marcin Czepelak បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ដំណើរទស្សនកិច្ចការងារនៅ PCA របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក្នុងខែធ្នូ ឆ្នាំ ២០២២ ដោយចាត់ទុកថានេះជាសារដ៏មានអត្ថន័យរបស់វៀត ណាមអំពីស្មារតីគោរព លើកតម្កើងច្បាប់អន្តរជាតិ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ