អគ្គលេខាធិការនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិកបានទៅទស្សនកិច្ចនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ប្រធានគណៈកម្មាធិការជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) 2017 លោក Pham Binh Minh បានជួបសន្ទនាជាមួយ អគ្គលេខាធិការនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិក លោក Shoya Yoshida
អគ្គលេខាធិការនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិកបានទៅទស្សនកិច្ចនៅវៀតណាម - ảnh 1អគ្គលេខាធិការនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិកបានទៅទស្សនកិច្ចនៅវៀតណាម 

នារសៀលថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ប្រធានគណៈកម្មាធិការជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) 2017 លោក Pham Binh Minh បានជួបសន្ទនាជាមួយ អគ្គលេខាធិការនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិក លោក Shoya Yoshida ក្នុងឱកាសមកវៀតណាម ប្រគល់ជូនសេចក្ដីប្រកាសនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិកសំរាប់វៀតណាមនៅកិច្ចប្រជុំជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ។ ) នៅឆ្នាំ 2017 ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាញការងារអាស៊ី-ប៉ាស៊ីហ្វិកក្នុងការគាំទ្រជួយឧបត្ថម្ភកម្មករនៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ អាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ របស់ ឆ្នាំ APEC Vietnam 2017 គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិរន្តរភាព។ សប្តាហ៍ក្រោយថ្នាក់ដឹកនាំសេដ្ឋកិច្ចរបស់ APEC បានជួបប្រជុំគ្នានៅដាណាំង (ភាគកណ្ដាលវៀតណាម)ដើម្បីពិភាក្សាពីវិធានការនានាសំដៅជំរុញសន្ទុះថ្មីសម្រាប់កំណើនសេដ្ឋកិច្ចថ្នាក់តំបន់និងតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចនានាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ