អគ្គលេខាធិការរង អ.ស.ប. ៖ ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម
|
អគ្គលេខាធិការរង អ.ស.ប. ៖ ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម (Image: VNA) |
(VOVworld) – អ.ស.ប. ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម។
នេះគឺជាសេចក្តីប្រកាសរបស់អគ្គលេខាធិការរងរបស់ អ.ស.ប. លោក Atul Khare
ដែលបាននាំចេញ នាថ្ងៃទី ១៣ សីហា ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូកម្មា
ភិបាលក្រសួងការពារជាតិវៀតណាមដឹកនាំដោយប្រធានស្នងការគោលនយោ
បាយអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ត្រី Tran
Van Minh។ លោក Khare បានអះអាងថា៖ អ.ស.ប. នឹងផ្តល់ជំនួយពិសេសឲ្យ
វៀតណាម ក៏ដូចជា បណ្ដាប្រទេសដែលទើបនឹងចូលរួមប្រភពធនធានមនុស្ស
ក្នុងការរក្សារសន្តិភាពនៃអង្គការនេះ។ វាយតំលៃអំពីសមត្ថភាពរបស់នាយទា
ហានវៀតណាមក្នុងសកម្មភាពរក្សារសន្តិភាពនៃអង្ការនេះ ឧបករីអគ្គលេខាធិការ
អ.ស.ប. ទទួលបន្ទុកបញ្ហារក្សារសន្តិភាព លោក Edmond Mullet បានឲ្យដឹងថា
៖ នាយទាហានរបស់វៀតណាមត្រូវ បានហ្វឹកហាត់ដ៏ល្អនិងធ្វើសកម្មភាពមាន
ប្រសិទ្ធភាព។ លោកក៏មានគោល បំណងវៀតណាមបន្តរួមចំណែកក្នុងការងារ
រក្សារសន្តិភាពរបស់ អ.ស.ប. ថែមទៀត៕