អគ្គលេខាធិការរងអាស៊ាន៖ គោលនយោបាយត្រឹមត្រូវបាន​ជួយឲ្យ​សេដ្ឋកិច្ចវៀតណាម​​មានកំណើនយ៉ាងខ្លាំងក្លា

(VOVWORLD) - ពិភាក្សាជាមួយអ្នកយកព័ត៌មាន VOV ប្រចាំនៅឥណ្ឌូនេស៊ី នាពេលថ្មីៗនេះ អគ្គលេខាធិការរងនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចលោក Patvinder Singh បានអះអាងថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលមិនអាចទាយទុកជាមុនបាន គោលនយោបាយប្រតិបត្តិតាមទិសដៅត្រឹមត្រូវ និងទាន់ពេលវេលា បានជួយឲ្យវៀតណាមជៀសវាងផលប៉ះពាល់ពីខាងក្រៅ ទន្ទឹមនឹងនោះជំរុញកំណើនយ៉ាងខ្លាំងក្រោយជំងឺរាតត្បាត។
អគ្គលេខាធិការរងអាស៊ាន៖ គោលនយោបាយត្រឹមត្រូវបាន​ជួយឲ្យ​សេដ្ឋកិច្ចវៀតណាម​​មានកំណើនយ៉ាងខ្លាំងក្លា - ảnh 1អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចលោក Patvinder Singh។ (រូបថត៖ VOV)

វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយដែលបានរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាពរបស់អាស៊ាន ហើយក៏ជាគំរូនៃការលើកកម្ពស់សេរីភាវូបនីយកម្មសេដ្ឋកិច្ច ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានគុណភាពល្អ៖ “ច្បាស់ណាស់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរួមចំណែកយ៉ាងខ្លាំងក្លាសម្រាប់អាស៊ានមួយប្រកបដោយភាពស្វាហាប់ រឹងមាំ និងខ្លាំងក្លាខាងសេដ្ឋកិច្ច។ ជាមួយល្បឿនកំណើនដូចបច្ចុប្បន្ន អាស៊ានកំពុងត្រូវបានប្រទេសនានានៅលើពិភពលោកកោតសរសើរនិងវាយតម្លៃខ្ពស់។ ថ្វីត្បិតតែបញ្ហាប្រឈមសេដ្ឋកិច្ចដែលពិភពលោកទាំងមូលកំពុងប្រឈមមុខក៏ដោយ អាស៊ានកំពុងបង្ហាញពីសមត្ថភាពនៃការស្តារកំណើនឡើងវិញយ៉ាងខ្លាំងក្លា។ ដើម្បីទទួលបានលទ្ធផលនោះ បើតាមខ្ញុំថា ការរួមវិភាគទានដ៏ធំធេងពីប្រទេសសមាជិកនានាដូចជាវៀតណាម ប្រទេសឈានមុខគេក្នុងការបង្ហាញពីការស្តារឡើងវិញយ៉ាងខ្លាំងក្លាក្រោយជំងឺរាតត្បាត ទន្ទឹមនឹងនោះ អនុវត្តន៍ការផ្លាស់ប្តូរសេដ្ឋកិច្ចសំខាន់ៗ មិងជួយប្រជាជនបន្សាំនឹងការសាកល្បងនាបច្ចុប្បន្ន។

អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចលោក Patvinder Singh បានចាត់ទុកថា វៀតណាមកំពុងដើរតាមទិសត្រឹមត្រូវ។ វៀតណាមកំពុងបង្ហាញឲ្យអាស៊ាន បានឃើញពីអ្វីដែលចាំបាច់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងធ្វើយ៉ាងណាឱ្យសមស្របនឹងតំបន់ និងពិភពលោក។ វៀតណាមក៏កំពុងឆ្លៀតយក និងធ្វើអាជីវកម្មល្អបំផុតក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ានផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ