អគ្គលេខាធិការរដ្ឋសភាវៀតណាមអញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាអូស្រ្តាលី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម
(VOVWORLD) -នារសៀលថ្ងៃទី ២១ ខែមករា នៅទីក្រុងហាណូយ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - អូស្ត្រាលី លោក Nguyen Hanh Phuc បានអញ្ជើញ ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាអូស្រ្តាលី លោក Scott Ryan ក្នុងឱលកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាធិការរដ្ឋសភាវៀតណាមអញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាអូស្រ្តាលី ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម (quochoi.vn) |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Hanh Phuc បានសង្កត់ធ្ងន់ថា នៅក្នុងសម័យប្រជុំរដ្ឋសភានាពេលថ្មីៗនេះ សកម្មភាពរបស់បណ្ដាក្រុមសមាជិកសភាមិត្តភាពបានក្លាយទៅជាកាណាល់សំខាន់ក្នុងសកម្មភាពការទូតសភា។ ស្ដីពីការអនុវត្តន៍កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc បានលើកច្បាស់ថា នាបច្ចុប្បន្ននេះ ការផ្លាស់ប្ដូរថ្មី ការលើកកម្ពស់គុណភាព និងកម្លាំងប្រកួតប្រជែងនៃផលិតផល និងទំនិញនានាគឺជា បញ្ហាដ៏សំខាន់ៗរបស់វៀតណាម។ លោក Nguyen Hanh Phuc បានស្នើឲ្យអូស្ត្រាលីជួយឧបត្ថម្ភវៀតណាមលើបញ្ហានេះ។ លោក Nguyen Hanh Phuc បានឲ្យដឹងថា រដ្ឋសភាវៀតណាមក៏កំពុងអនុវត្តន៍គម្រោងការណ៍រដ្ឋសភាអេឡិចត្រូនិច កសាងបណ្ណាល័យរដ្ឋសភាអេឡិចត្រូនិច ហើយស្នើឲ្យសភាអូស្ត្រាលីជួយឧបត្ថម្ភរដ្ឋសភាវៀតណាមក្នុងបញ្ហានេះផងដែរ។
ចំណែកឯ ប្រធាន ព្រឹត្តិសភាអូស្រ្តាលី លោក Scott Ryan បានចាត់ទុកថា វៀតណាមនិងអូស្រ្តាលីមានសក្តានុពលដ៏ធំធេងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺនាបច្ចុប្បន្ននេះប្រទេសទាំងពីរបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP។ លោក Scott Ryan បានអះអាងថា ទំនុកទុកចិត្តរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ហើយជាមូលដ្ឋានដើម្បីវៀតណាម និងអូស្ត្រាលីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀត៕