អគ្គលេខាធិការអង្គការណាតូ ធ្វើដំណើរ​​ទស្សនកិច្ច​ទៅ​កាន់​​ជប៉ុន

(VOVWORLD) - នាថ្ងៃទី ៣០ ខែមករា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានចាកចេញពីកូរ៉េខាងត្បូង ដើម្បីទៅបំពេញទស្សនកិច្ចនៅជប៉ុន ហើយបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio និងមន្ត្រីមួយចំនួនទៀត។
អគ្គលេខាធិការអង្គការណាតូ ធ្វើដំណើរ​​ទស្សនកិច្ច​ទៅ​កាន់​​ជប៉ុន - ảnh 1អគ្គលេខាធិការណាតូ លោក Jens Stoltenberg ។ (រូបថត៖ EPA-EFE)

តាមការគ្រោងទុក ខ្លឹមសារនៃរបៀបវារៈនឹងផ្តោតលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងដោះស្រាយការគំរាមកំហែងនិងបញ្ហាប្រឈមជាសកលផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក Jens Stoltenberg ត្រូវបានរំពឹងថា នឹងជួយអង្គការណាតូរឹតបន្តឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីចំនួន២របស់អាមេរិក គឺកូរ៉េខាងត្បូង និងជប៉ុន។ នៅខែមិថុនា ឆ្នាំ ២០២២ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានក្លាយជាមេដឹកនាំអាស៊ីដំបូងគេដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីដ(អេស្ប៉ាញ) ក្នុងនាមជាអ្នកសង្កេតការណ៍។ នៅក្នុងសន្និសីទនេះដែរ ណាតូបានអនុម័តលើឯកសារមួយក្រោមចំណងជើងថា "ទស្សនទានយុទ្ធសាស្រ្តថ្មី" ដែលបានបញ្ជាក់ថា "តំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អង្គការណាតូ" ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ