អគ្គលេខាធិការអង្គការសហប្រជាជាតិ ដាស់តឿន​ឱ្យដោះស្រាយវិបត្តិ​រុស្ស៊ី-អ៊ុយក្រែន តាមរយៈបណ្តាញទំនាក់​ទំ​នង​ដែលភាគីទាំងពីរ​បាន​យល់​ព្រម​​

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី ២៧ ខែមករា បានដាស់តឿនឱ្យប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ដោះស្រាយភាពតានតឹងនៅព្រំដែន តាមរយៈបណ្តាញទំណាក់ទំនងដែលភាគិទាំអពីរបានឯកភាពគ្នាក្នុងក្របខ័ណ្ឌការទូតដែលមានស្រាប់។



អគ្គលេខាធិការអង្គការសហប្រជាជាតិ ដាស់តឿន​ឱ្យដោះស្រាយវិបត្តិ​រុស្ស៊ី-អ៊ុយក្រែន តាមរយៈបណ្តាញទំនាក់​ទំ​នង​ដែលភាគីទាំងពីរ​បាន​យល់​ព្រម​​ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។(រូបថត៖ THX/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ២៧ ខែមករា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា លោកអគ្គលេខាធិការ Guterres ជឿជាក់ថា ភាគីទាំងពីរនឹងមិនអនុញ្ញាតឱ្យកើតមានជម្លោះយោធាឡើយ ហើយលើកទឹកចិត្តភាគីទាំងពីរ ឱ្យផ្អែកលើមាគ៌ាការទូត ដោយប្រើប្រាស់បណ្តាញទំនាក់ទំនង និងក្របខ័ណ្ឌដែលមានស្រាប់ ដែលភាគីទាំងពីរបានយល់ព្រម ក៏ដូចជាប្រើប្រាស់ដំណោះស្រាយការទូតទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមានឡើង។ លោក Dujarric ក៏បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងតាមដានយ៉ាងដិតដល់លើការប្រែប្រួលនៃវិបត្តិ ហើយបានទាក់ទងនិងតភ្ជាប់ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសពាក់ព័ន្ធប្រចាំនៅអង្គការសហប្រជាជាតិ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ