អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រួតពិនិត្យសកម្មភាពផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់អ្នកផ្តល់ជំនួយមនុស្សធម៌ ឱ្យទទួលជំនួយនិងចែកចាយដល់ប្រជាជនប្រកបដោយសុវត្ថិភាព។
ក្បួនរថយន្តដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា នៅតាមច្រកព្រំដែន Rafah ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ២០ ខែតុលា បានមកដល់ច្រកព្រំដែន Rafah រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា នៅភាគខាងជើងឧបទ្វីប Sinai ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជំរុញការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជននៃតំបន់ហ្គាហ្សា។
ថ្លែងនៅលើបណ្តាញសង្គម X អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់អ្នកផ្តល់ជំនួយមនុស្សធម៌ ឱ្យទទួលជំនួយនិងចែកចាយដល់ប្រជាជនប្រកបដោយសុវត្ថិភាព។ បើតាមលោក នាពេលនេះ អង្គការសហប្រជាជាតិត្រូវការជំនួយជាស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងប្រេងឥន្ទនៈក្នុងបរិមាណច្រើន ហើយត្រូវតែរក្សាសកម្មភាពនេះក្នុងរយៈពេលដ៏យូរណាស់៕