អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ វៀតណាមមានឋានៈពិសេស ហើយជា​កត្តា​ដ៏សំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ាន

(VOVWORLD) -អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា វៀតណាមមានឋានៈពិសេស ហើយជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ វៀតណាមមានឋានៈពិសេស ហើយជា​កត្តា​ដ៏សំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ាន - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh  និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

ក្នុងក្របខ័ណ្ឌនៃសម័យពិភាក្សាបើកចំហរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council open debate) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមករាឆ្នាំ២០២០នោះ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញធ្វើជាអធិតបតីក្នុងពិធីពិសារអាហារថ្ងៃត្រង់ធ្វើការរបស់ក្រុមប្រឹក្សា
សន្តិសុខជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។

អញ្ជើញថ្លែងនៅទីនេះ លោក Pham Binh Minh បានអះអាងថា ការរក្សាកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាសន្តិសុខនិងលេខាធិការដ្ឋាន បានជួយក្រុមប្រឹក្សាសន្តិសុខធ្វើបច្ចុប្បន្នភាពព័ត៌មានឱ្យបានទាន់ពេលវេលា។ អាស្រ័យហេតុនេះ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយភាពតានតឹង បង្ការទប់ស្កាត់ជម្លោះ ដោះស្រាយជំលោះដោយសន្តិវិធី និងចូលរួម ចំណែកល្អក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិ។

ជាការឆ្លើយតប អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា វៀតណាមមានឋានៈពិសេស ហើយជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ាន។ លោកបានអះអាងនូវការគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានស្នើឲ្យអង្គការសហប្រជាជាតិ និងលោកអគ្គលេខាធិការបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពនៅសមុទ្រខាងកើត និងជួយជំរុញ ការដោះស្រាយជម្លោះដោយសន្តិវិធី។

នាថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមករា លោក Pham Binh Minh ក៏បានជួបទ្វេភាគីជាមួយ នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នាយកប្រតិបត្តិការិយាល័យស្ត្រីរបស់អង្គការសហប្រជាជាតិ រដ្ឋមន្រ្តីក្រសួងការបរទេសនីការ៉ាហ្គ័រ រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន និងអតីតប្រធានាធិបតីអៀរឡង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ