អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យពិភពលោកចាត់វិធានការណ៍នានា ដើម្បីគោលដៅធ្វើអព្យាក្រឹតឧស្ម័នកាបូន
(VOVWORLD) - នៅថ្ងៃទី ១២ ខែវិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសថា អង្គការនេះគ្រោងនឹងបង្កើតសម្ព័ន្ធភាពសកលសម្រាប់គោលដៅនៃអព្យាក្រឹតឧស្ម័នកាបូននៅឆ្នាំ ២០២១។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ TED/AFP) |
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Guterres នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាសន្តិភាពទីក្រុងប៉ារីស។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកបានសង្កត់ធ្ងន់ថាទោះបីជាអស់រយៈពេល ៥ ឆ្នាំហើយ ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័តក៏ដោយ ក៏ប៉ុន្តែពិភពលោកមិនទាន់បាន «ធ្វើដំណើរនៅលើគន្លងត្រឹមត្រូវ»ទេ ដើម្បីអាចកំណត់កំហិតកើនឡើងនៃសីតុណ្ហភាពពិភព លោកនៅឡើយ។
លោកក៏បានមានប្រសាសន៍ថា ប្រទេស ទីក្រុង គ្រឹះស្ថានហិរញ្ញវត្ថុនិងធុរកិច្ចនីមួយៗ ចាំបាច់ត្រូវអនុម័តលើផែនការអន្តរកាល ដើម្បីសម្រេចបាននូវអព្យាក្រឹតឧស្ម័នកាបូននៅឆ្នាំ ២០៥០។ គួរជម្រាបថា រហូតដល់ដើមឆ្នាំ ២០២១ បណ្តាប្រទេស បានបញ្ចេញបរិមាណឧស្ម័នកាបូនិជាង ៦៥% នៅទូទាំងសកលលោក និងតំណាងឱ្យជាង ៧០% នៃសេដ្ឋកិច្ចពិភពលោក គួរតែដាក់ចេញការសន្យារបស់ខ្លួនស្តីពីមហិច្ឆតាលើការធ្វើអព្យាក្រឹតឧស្ម័នកាបូនផងដែរ៕