អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យសម្ព័ន្ធភាពសកលលោក ប្រឆាំងនឹងការងើបឡើងវិញនូវលទ្ធិហ្វាស៊ីសនិយមថ្មី
(VOVWORLD) - លោក Antonio Guterres បានអំពាវនាវឱ្យមានសកម្មភាពជាសកល ដើម្បីបង្កើតសម្ព័ន្ធភាពប្រឆាំងនឹងការអភិវឌ្ឍនិងការរីករាលដាលនៃលទ្ធិហ្វាស៊ីស និយមថ្មីនិងសិទ្ធិអំណាចដ៏កំពូលរបស់មនុស្សស្បែកពណ៌សជាដើម។ លោក Antonio Guterres ក៏បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិធ្វើសកម្មភាពនានាដើម្បី “ប្រឆាំងនឹងការឃោសនានិងផ្តល់ព័ត៌មានមិនពិត”
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី ២៦ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ. ស. ប) លោក Antonio Guterres បានអំពាវនាវឱ្យសម្ព័ន្ធភាពសកលលោកប្រឆាំងនឹងការងើបឡើងវិញនូវលទ្ធិហ្វាស៊ីសនិយមថ្មី។
ការថ្លែងមតិដូចពោលខាង លើនេះត្រូវបានធ្វើឡើងដោយលោក Antonio Guterres ក្នុងពិធីអនុស្សាវរីយ៍តាមប្រព័ន្ធវីដេអូនៃទិវាអន្តរជាតិរំលឹកដល់វិញ្ញាក្ខ័ន្ធជនរងគ្រោះនៃការសម្លាប់រង្គាលជនជាតិ ជ្វីហ្វ។
លោក Antonio Guterres បានអំពាវនាវឱ្យមានសកម្មភាពជាសកល ដើម្បីបង្កើតសម្ព័ន្ធភាពប្រឆាំងនឹងការអភិវឌ្ឍនិងការរីករាលដាលនៃលទ្ធិហ្វាស៊ីស និយមថ្មីនិងសិទ្ធិអំណាចដ៏កំពូលរបស់មនុស្សស្បែកពណ៌សជាដើម។ លោក Antonio Guterres ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពនានាដើម្បី “ប្រឆាំងនឹងការឃោសនានិងផ្តល់ព័ត៌មានមិនពិត” ព្រមទាំងបង្កើនការអប់រំដើម្បីយល់ដឹងច្បាស់ពីឧក្រិដ្ឋកម្មដ៏កាចសាហាវរបស់ពួកហ្វាស៊ីសអាល្លឺម៉ង់ក្នុងគ្រសង្គ្រាមលោកលើកទី ២ ផងដែរ៕