អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនដោះលែងឲ្យមានសេរីភាពចំពោះប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum
(VOVWORLD) - អគ្គលេខាធិការលោក Guterres ក៏បានដាស់តឿនឱ្យ "បញ្ឈប់ការរារាំងការដឹកនាំតាមបែបប្រជាធិបតេយ្យ និងគោរពនីតិរដ្ឋ" នៅនីហ្សេ។
ប្រធានាធិបតីនីហ្សេលោក Mohamed Bazoum ។ រូបថត៖ AFP/VNA |
កាលពីម្សិលមិញ (ថ្ងៃទី ២៧ ខែកក្កដា) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសំណូមពរឲ្យកងកម្លាំងដែលចាប់ខ្លួនប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ដោះលែងឲ្យមានសេរីភាពចំពោះលោក "ភ្លាមមួយរំពេច ដោយគ្មានលក្ខខ័ណ្ឌ" ខណៈពេលដែលអង្គការសហប្រជាជាតិបានបញ្ឈប់ប្រតិបត្តិការមនុស្សធម៌ជាប៉ណ្ដោះអាសន្ននៅនីហ្សេដោយសារតែស្ថានភាពស្មុគស្មាញនៅប្រទេសនេះ។ អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អគ្គលេខាធិការលោក Guterres ក៏បានដាស់តឿនឱ្យ "បញ្ឈប់ការរារាំងការដឹកនាំតាមបែបប្រជាធិបតេយ្យ និងគោរពនីតិរដ្ឋ" នៅនីហ្សេ។
នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា ប្រតិបត្តិការមនុស្សធម៌នៅនីហ្សេបច្ចុប្បន្នត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្នដោយសារតែស្ថានភាពវឹកវរនៅប្រទេសអាហ្វ្រិកខាងលិចនេះ។ យោងតាមលោក Dujarric ឥឡូវនេះមានមនុស្សចំនួន ៤,៣ លាននាក់ត្រូវការជំនួយមនុស្សធម៌នៅប្រទេសនីហ្សេបើធៀបនឹងមនុស្សចំនួន ១,៩ លាននាក់ក្នុងឆ្នាំ ២០១៧ ។ ប្រទេសនេះក៏ជាគោលដៅសម្រាប់ជនភៀសខ្លួនជាង ២៥ ម៉ឺននាក់ ហើយ ភាគច្រើនមកពីប្រទេសនីហ្សេរីយ៉ា ម៉ាលី និងប៊ូគីណាហ្វាសូផងដែរ៕