អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនរុស្ស៊ី និងអាមេរិក ស្វែងរកទិសដៅថ្មីដើម្បីគ្រប់គ្រងអាវុធ
(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថារាល់ជំហ៊ានរបស់អាមេរិកសំដៅបំបែកកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួននៅក្នុងវិស័យត្រួតពិនិត្យអាវុធ ដែលក្នុងនោះមានទាំង INF នឹង ជះឥទ្ធិពលជាអវិជ្ជមានដល់សន្តិសុខយុទ្ធសាស្ត្រសកល ហើយលទ្ធផលនឹងប្រឆាំងនឹងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនទៅវិញ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានដាស់តឿនរុស្ស៊ី និងអាមេរិកស្វែងរកកិច្ចព្រមព្រៀងជាបន្ទាន់តាម “ ទិសដៅរួមថ្មី” សំដៅគ្រប់គ្រងអាវុធ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ១ ថ្ងៃ មុនពេលសន្ធិសញ្ញាអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ត្រូវ "ស្លាប់" ជាផ្លូវការ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយលោក Guterres បានកោតសរសើរចំពោះសន្ធិសញ្ញា INF ថាជាកិច្ចព្រមព្រៀង ដែលមានលក្ខណៈរបត់មួយ ដោយ ធ្វើឱ្យអឺរ៉ុបមានស្ថេរភាពនិងបញ្ចប់សង្គ្រាមត្រជាក់។ លោក Guterres បានសង្កត់ធ្ងន់ថា“នៅពេលដែលសន្ធិសញ្ញានេះផុតកំណត់នាថ្ងៃទី ២ ខែសីហា ពិភពលោកនឹងបាត់បង់ឧបករណ៍ដែលមិនអាចកាត់ថ្លៃបានដើម្បីទប់ស្កាត់សង្គ្រាម នុយក្លេអ៊ែរ។ ប្រការនេះទំនងនឹងបង្កើនការគំរាមកំហែងដោយមីស៊ីលផ្លោង ដែល បង្កឡើង”។
ចំណែកឯ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថារាល់ជំហ៊ានរបស់អាមេរិកសំដៅបំបែកកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួននៅក្នុងវិស័យត្រួតពិនិត្យអាវុធ ដែលក្នុងនោះមានទាំង INF នឹង ជះឥទ្ធិពលជាអវិជ្ជមានដល់សន្តិសុខយុទ្ធសាស្ត្រសកល ហើយលទ្ធផលនឹងប្រឆាំងនឹងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនទៅវិញ៕