អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនអ៊ីស្រាអែលនិងប៉ាឡេស្ទីនឈប់បាញ់និងដំណើការចរចារ
|
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon |
(VOV)_នាថ្ងៃទី២២ កក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban
Ki Moon បានទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល ក្នុងការខំប្រឹងប្រែងជំរុញ រដ្ឋឥស្លាម និងតំបន់ដែនដីប៉ាឡេស្ទីន បញ្ឈប់ស្ថានភាពបង្ហូរឈាមនៅក្នុងតំបន់
Gaza នាបច្ចុប្បន្ន ដើម្បីបើកចេញឱកាសដំណើការចរចារឡើងវិញ។ ថ្លែងមតិ នៅក្នុងសន្និសីទកាសែត ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu នៅទីក្រុង Tel Aviv លោក Ban Ki Moon បានលើកច្បាស់ថា៖ ជនអ៊ី ស្រាអែលនិងប៉ាឡេស្ទីនត្រូវបញ្ឈប់ការវាយប្រហារភ្លាម១រំពិច ដំណើការចរចារ
និងកំណត់នូវមូលហេតុនៃការវិវាទនេះ។ លោកបានសង្កត់ធ្ងន់ថា៖ អង្គការ សហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំងក្លា ការវាយប្រហារដោយកាំភ្លើងធំ និងសកម្មភាពនេះត្រូវបញ្ចប់ភ្លាមមួយរំពិចដែរ៕