អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការកសាងទីប្រជុំជនរបស់អ៊ីស្រាអែល
|
អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការកសាងទីប្រជុំជនរបស់អ៊ីស្រាអែល |
(VOV)_អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែង
មតិនាថ្ងៃទី១ មេសាថា៖ លោកខកចិត្តយ៉ាងខ្លាំង និងភ័យខ្លាចចំពោះសេចក្ដីសម្រេច
ចិត្តកសាងទីប្រជុំជនថ្មីរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដីរបស់ជនប៉ាឡេស្ទីន។ ទន្ទឹម
នឹងនោះ លោកក៏បានថ្កោលទោសសកម្មភាពនេះដែរ។ សេចក្ដីប្រកាសនេះរបស់អគ្គ
លេខាធិការអង្គការសហប្រជាជាតិ នាំចេញ បន្ទាប់ពីពេលដែល អ៊ីស្រាអែលអនុម័ត
ទៅលើការកសាងមណ្ឌលលំនៅដ្ឋានថ្មី នៅត្រើយខាងលិច នាថ្ងៃទី៣០មិនា៕