អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញនូវការព្រួយបារម្ភចំពោះបញ្ហាជនអន្តោប្រវែសន៍
|
អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban Ki Moon |
(VOV)_នាថ្ងៃទី១៧ ឧសភា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក
Ban Ki Moon បានបង្ហាញនូវការព្រួយបារម្ភចំពោះស្ថានភាពរបស់ជនអន្តោប្រវែសន៍
និងជនភាសខ្លួន តាមទូកនៅក្នុងតំបន់សមុទ្រអាស៊ីអាគ្នេយ៍។ ក្នុងសេចក្ដីថ្លែងការណ៍
១ អ្នកនាំពាក្យ របស់លោក Ban Ki Moon បានអោយដឹងថា៖លោកអគ្គលេខាធិការ
បានមានជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib
Razak និងនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan Ocha អំពីបញ្ហានេះ។ ក្នុងជំនួប
ពិភាក្សាទាំងនេះ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិសុទ្ធតែសង្កត់ធ្ងន់ទៅលើសារ
សំខាន់របស់កិច្ចការពារអាយុជីវិត របស់ជនអន្តោប្រវែសន៍ បំពេញភារកិច្ចជួយ
សង្គ្រោះមនុស្សនៅលើសមុទ្រ និងការធានាច្បាប់អន្តរជាតិទផតផង។នាបច្ចុប្បន្ន
មានជនអន្តោប្រវែសន៍ប្រមាណ៨ពាន់នាក់ កំពុងធ្វើដំណើរនៅលើសមុទ្រ ក្នុង
ស្ថានភាពគ្រោះថ្នាក់៕