អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជូនបេសកជនពិសេសទៅបូលីវី
(VOVWORLD) - ក្នុងបរិបទដែលប្រទេសបូលីវីបានធ្លាក់ចូលក្នុងវិបត្តិនយោបាយនាថ្ងៃទី ១៤ ខែវិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ. ស. ប) លោក Antonio Guterres បានបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសអាមេរិកខាងត្បូងនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ. ស. ប) លោក Antonio Guterres |
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថាលោក Antonio Guterres បានស្នើឲ្យលោក Jean Arnault ក្នុងនាមជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមជាមួយមន្ត្រីបូលីវីទាំងអស់ ដើម្បីរៀបចំការងារ ព្រមទាំងបានបង្ហាញថាអ.ស.ប គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនាបច្ចុប្បន្ននេះតាមរយៈការបោះឆ្នោតប្រកបដោយតម្លាភាពនិងគួរឱ្យទុកចិត្តផងដែរ។ យោងតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនៅក្នុងប្រទេសបូលីវីនិងអំពាវនាវឱ្យមានការអត់ធ្មត់ចំពោះអំពើហឹង្សាទាំងអស់ផងដែរ៕