អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថាពិភពលោកកំពុងស្ថិតក្នុងសង្គ្រាមប្រឆាំងកូវីដ ១៩
(VOVWORLD) - លោកបានព្រមានថា ការកើនឡើងនូវករណីឆ្លងថ្មីនេះអាចឆក់យកអាយុជីវិតមនុស្សរាប់សែននាក់និងធ្វើឲ្យដំណើរការស្តារសេដ្ឋកិច្ចសកលធ្លាក់ចុះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (កណ្តាល ជួរលើ) ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំសំខាន់របស់សមាជិកនៃអង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវប្រទេសស្វីសថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ AFP/ TTXVN) |
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី ២៤ ខែឧសភាបានបញ្ជាក់ថា ពិភពលោកកំពុងស្ថិតក្នុងសង្គ្រាមប្រឆាំងនឹងជំងឺរាតត្បាត កូវីដ-១៩ ព្រមទាំងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិអនុវត្តន៍តក្កវិជ្ជាឡូជីខល សង្គ្រាមដើម្បីបង្ការជំងឺរាតត្បាត។ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំប្រចាំឆ្នាំសំខាន់របស់សមាជិកអង្គការសុខភាពពិភពលោក (WHO) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា ការពិតដ៏គួរឱ្យសោកស្តាយគឺថា ប្រទេសអ្នកមានជាច្រើនបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ -១៩ សម្រាប់ប្រជាជន ភាគច្រើននិងបើកទ្វារសេដ្ឋកិច្ច ខណៈដែលរលក SARS-CoV-2 នៅតែបន្តវាយប្រហារដល់បណ្តាប្រទេសក្រីក្រ ជាមួយនឹងការលេចចេញនូវវីរុសបម្លែងខ្លួន។ លោកបានព្រមានថា ការកើនឡើងនូវករណីឆ្លងថ្មីនេះអាចឆក់យកអាយុជីវិតមនុស្សរាប់សែននាក់និងធ្វើឲ្យដំណើរការស្តារសេដ្ឋកិច្ចសកលធ្លាក់ចុះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការរៀបចំ សម្រាប់ការរាតត្បាតលើកក្រោយទៀត ដោយគាំទ្រនូវអនុសាសន៍មួយចំនួនដែលត្រូវបានធ្វើឡើងមុននេះស្តីពីការធ្វើកំណែទម្រង់និងពង្រឹងអង្គការសុខភាពពិភពលោក (WHO) និងប្រព័ន្ធសុខាភិបាលពិភពលោក៕