អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្ញើសារក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន

(VOVWORLD) -នៅក្នុងសារមួយដែលបានផ្សាយថ្លែងក្នុងឱកាសទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន (ថ្ងៃទី ២៩ ខែវិច្ឆិកា) អគ្គលេខាធិការអ.ស.ប លោក Antonio Guterres កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បានអះអាងថារាល់សកម្មភាពតាំងទីលំនៅដ្ឋានរបស់អ៊ីស្រាអែលនៅតាមតំបន់ដែលគ្រប់គ្រងដោយប៉ាឡេស្ទីនគឺជា“ អំពើខុសច្បាប់” និងរំលោភបំពានយ៉ាងកំរោលទៅនឹងច្បាប់អន្តរជាតិផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្ញើសារក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន - ảnh 1 អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres (រូបថត៖ vov.vn)

លោក Antonio Guterres  បានសង្កត់ធ្ងន់ថាការដោះស្រាយជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីនរហូតដល់ពេលនេះនៅតែជាបញ្ហាប្រឈមដ៏លំបាកបំផុត ដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខផងដែរ។ អ៊ីស្រាអែលចាំបាច់ត្រូវបញ្ឈប់ការតាំងទីលំនៅដ្ឋានខុសច្បាប់ និងបញ្ឈប់ការបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាបញ្ឈប់ការបង្កទុក្ខវេទនាដល់ប្រជាជននៅតំបន់   ហ្គាហ្សាទៀតផង។ លោក Guterres ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាចាត់វិធានការជាបន្ទាន់ ដើម្បីស្តារទំនុកទុកចិត្តឡើងវិញសម្រាប់ដំណោះស្រាយ «រដ្ឋ ពីរ» ដោយអះអាងថានេះគឺជាដំណោះស្រាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះដែលអូសបន្លាយរយៈពេលជាច្រើនទសវត្សរវាងអ៊ីស្រាអែលនិងប៉ាឡេ    ស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ