|
អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវស៊ីរីអនុវត្តផែនការសន្តិភាព។ |
VOV-អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban ki Moon នាថ្ងៃទី២៨មិនា
បានអំពាវនាវប្រធានាធិបតីស៊ីរី Bashar Al-Assad អនុវត្តផែនការសន្តិភាព៦ខ
ដោយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ Kofi
Annan លើកឡើង។ ក្នុងពេលនោះវ៉ាស៊ីងតោនបានបន្តបង្កកំលាំងគាបសង្កត់
ទៅលើដាម៉ាស់។ ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់ប្រធានាធិបតី
Assad មិនសំរេចកិច្ចសន្យាគោរពផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិ
និងសម្ព័ន្ធអារ៉ាប់ដោយសារគ្មានការបោះជំហានចាំបាច់ដើម្បីអនុវត្តផែនការ
សន្តិភាព។ ការពិនិត្យនេះត្រូវបានលើកឡើងក្នុងកាលៈទេសៈរដ្ឋមន្ត្រីការបរទេស
អាមេរិក HillaryClinton ត្រៀមទៅចូលរួមសន្និសិទ “បណ្ដាមិត្តរបស់ ស៊ីរី” ដែលនឹង បានរៀបចំនៅអ៊ីស្តាប៊ុល-ទួរគីនាថ្ងៃទី១មេសាខាងមុខ៕