អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានកិច្ច​ខិតខំប្រឹងប្រែងដើម្បីពង្រឹងប្រព័ន្ធពហុភាគី

(VOVWORLD) - ក្នុងឱកាសទិវាអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីនិងការទូតដើម្បីសន្តិភាព (២៤ មេសា) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ២៤ ឧសភា បានផ្ញើសារអំពាវនាវ ធ្វើឱ្យជិតស្និទ្ធថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងបរិបទដែលប្រព័ន្ធពហុភាគីកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងលើវិស័យជាច្រើន។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានកិច្ច​ខិតខំប្រឹងប្រែងដើម្បីពង្រឹងប្រព័ន្ធពហុភាគី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)

លោក Guterres បានលើកច្បាស់ថា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ តាមរយៈការផ្តល់សច្ចាប័ន ឬ ទទួលយកធម្មនុញ្ញអង្គការសហប្រជាជាតិ បានប្តេជ្ញា ផ្សារភ្ជាប់ទៅនឹងគុណតម្លៃពហុភាគីនិយម និងការទូតដើម្បីសន្តិភាព។

ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការបានសម្តែងការព្រួយបារម្ភថា នាសព្វថ្ងៃនេះ ប្រព័ន្ធពហុភាគីនិងតម្លៃស្នូលនៃទំនាក់ទំនងការទូតកំពុងរងសម្ពាធជាច្រើន ចាប់ពីវិបត្តិអាកាសធាតុ រហូតដល់ការកើនឡើងនៃជម្លោះ។ ដូច្នេះហើយ បណ្តារដ្ឋាភិបាលនិងថ្នាក់ដឹកនាំចាំបាច់ត្រូវបញ្ជាក់សារជាថ្មីនូវការប្តេជ្ញារបស់ខ្លួន ចំពោះដំណោះស្រាយជាសកល ដែលត្រូវបានចាត់ទុកថា ជាគោលមាគ៌ាប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សន្តិភាព។

ទិវាអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី និងការទូតដើម្បីសន្តិភាព ត្រូវបានកំណត់យោងតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ហើយត្រូវបានរៀបចំឡើងជាលើកដំបូងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ