អគ្គលេខាធិការអង្គការសហប្រជាជាតិប្រកាសអំពីអាទិភាពធ្វើសកម្មភាពក្នុងឆ្នាំ ២០២០

(VOVWORLD) - នៅថ្ងៃទី ៤ ខែកុម្ភះ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ក្នុងសន្និសទិការសែតដើមឆ្នាំជាប្រចាំ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ចូនសារស្ដីពីបញ្ហាអាទិភាពរបស់អង្គការនេះក្នុងឆ្នាំ ២០២០។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិប្រកាសអំពីអាទិភាពធ្វើសកម្មភាពក្នុងឆ្នាំ ២០២០ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ AP)

នោះ គឺផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយសម្រាប់ភាពតានតឹងផ្នែកនយោ បាយ ជំរុញខ្លាំងការទប់ទល់នឹងបម្រែបម្រូលអាកាសធាតុ ជំរុញរាល់គោលដៅអភិវឌ្ឍ ន៍ប្រកបដោយចីរភាព (SDGs) និងពង្រឹងកិច្ចសហការរវាងអង្គការសហប្រជាជាតិ និងស្ថាប័នពហុភាគីដទៃទៀត។

អំពីសកម្មភាពជាក់ស្ដែង លោក Guterres បានឲ្យដឹងថា ក្នុងឆ្នាំ ២០២០អង្គការសហប្រជាជាតិនឹងផ្តោតសំខាន់លើការខិតខំប្រឹងប្រែងជំរុញឲ្យបានខ្លាំងក្លានូវការទូត ដើម្បីសន្តិភាព ដែលក្នុងនោះមានការចូលរួមកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក (AU) នាចុងសប្តាហ៍ខាងមុខ ដោយសង្ឃឹមថានេះជាឱកាសមួយ ដើម្បីពិភាក្សាលើវិធីទប់ស្កាត់ជំលោះ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមជាច្រើននៅលើពិភពលោក។

អំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបានអំពាវនាវដល់បណ្ដាប្រទេស ជាពិសេសគឺប្រទេសដែលបញ្ចេញកាបូនឈានមុខគេលើពិភពលោក ចាំចាប់ត្រូវសន្យាឲ្យបានខ្លាំងក្លាថែមទៀត ទាំងការប្រកាស និងហិរញ្ញវត្ថុ ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងបណ្ដាកិច្ចប្រជុំក្នុងឆ្នាំ ២០២០។

អំពីការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលោក Guterres បានឲ្យដឹងថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពក្រីក្រ ភាពអយុត្តិធម៌ ដើម្បីបង្កើតដំណើរការសកលភាវូបនីយកម្មប្រកបដោយយុត្តិធម៌ ក៏ដូចជាមិនបំភ្លេចនរណាម្នាក់នៅពីក្រោយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ