អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានថា ពិភពលោកកាន់តែបែកបាក់យ៉ាងជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមនឹង "បញ្ហាធំ" និង "ការបែកបាក់គ្នាកាន់តែស៊ីជម្រៅពីមួយថ្ងៃតៅមួយថ្ងៃ" ។
អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានថា ពិភពលោកកាន់តែបែកបាក់យ៉ាងជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)

នាថ្ងៃទី ២០ ខែកញ្ញា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនៅលើពិភពលោកបានអញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៧ មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានព្រមានគ្រោះអាសន្នអំពីយុគសម័យថ្មីនៃការបែកបាក់គ្នា។ លោកក៏បានអំពាវនាវដល់ពិភពលោករួបរួមសាមគ្គីគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមជាសាកល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមនឹង "បញ្ហាធំ" និង "ការបែកបាក់គ្នាកាន់តែស៊ីជម្រៅពីមួយថ្ងៃតៅមួយថ្ងៃ" ។ ក្ដីជឿទុកចិត្តកំពុងចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ស្ថានការវិសមភាពកំពុងកើនឡើង សីតុណ្ហភាពពិភពលោកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ  ខណៈពេលដែលអ្នកដែលងាយរងគ្រោះបំផុតគឺជាជនរងគ្រោះដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត។ លោកបានលើកច្បាស់ថា នាបច្ចុប្បន្ននេះ ពិភពលោកកំពុងពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលច្រើនពេក ដូច្នេះហើយយើងត្រូវធ្វើអន្តរាគមន៍នឹងបង្ខំឱ្យក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីលទទួលខុសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ