អគ្គលេខាធិការអង្គការសហប្រជាជាតិរំលេចតួនាទីរបស់អាស៊ានក្នុងការដោះស្រាយ បញ្ហាមីយ៉ាន់ម៉ា

(VOVWORLD) - នាថ្ងៃទី១៩ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres និងអ្នកកាន់តំណែងមុន លោក Ban Ki-moon បានអំពាវនាវឲ្យ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជំរុញការខិតខំប្រឹងប្រែងសំដៅបញ្ឈប់វិបត្តិនៅមីយ៉ាន់ម៉ា។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិរំលេចតួនាទីរបស់អាស៊ានក្នុងការដោះស្រាយ បញ្ហាមីយ៉ាន់ម៉ា - ảnh 1ប៉ូលីសមីយ៉ានរឹតបន្តឹងសន្តិសុខនៅខ័ណ្ឌ Hlaingthaya ទីក្រុង Yangon។ (រូបថត៖ AFP/TTXVN)
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខ លោកអគ្គលេខាធិការ Guterres បានរំលេចតួនាទីដ៏សំខាន់របស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងបរិបទដែលតំបន់កំពុងប្រឈមមុខនឹងបញ្ហាមីយ៉ាន់ម៉ា។ លោក Guterres បានអំពាវនាវឲ្យប្រទេសអាស៊ាននានារាំងស្កាត់មិនទុកឲ្យស្ថានភាពអាក្រក់ ទៅ ហើយស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់បញ្ហានាបច្ចុប្បន្ន។
ក្នុងពេលជាមួយគ្នានោះ អតីតអគ្គលេខាធិការអ.ស.បលោក Ban Ki-moon បាន អំពាវនាវឲ្យបណ្ដាថ្នាក់ដឹកនាំសហការគ្នាធ្វើសកម្មភាពភ្លាមមួយរំពិច មុនពេលប្រារព្ធ ធ្វើឡើងកិច្ចប្រជុំជាន់ខ្ពស់ពិសេសរបស់អាស៊ានអំពីបញ្ហាមីយ៉ាន់ម៉ានាថ្ងៃទី២៤ ខែ មេសា ខាងមុខនៅប្រទេសឥណ្ឌូនេស៊ី តាមការគ្រោងទុក។ លោកក៏បានអំពាវនាវឲ្យ ថ្នាក់ដឹកនាំអាស៊ានសហការជាមួយអ.ស.បដើម្បីជួយឧបត្ថម្ភប្រជាជននិងប្រទេស មីយ៉ាន់ម៉ា ព្រមទាំងដាស់តឿនក្រុមប្រឹក្សាសន្តិសុខឲ្យមានសកម្មភាពយ៉ាងប្ដូរផ្ដាច់ សំដៅរាំងស្កាត់មិនទុកឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ