អគ្គលេខាធិការអង្គការសហប្រជាជាតិសង្កត់ធ្ងន់លើតួនាទីនៃការទប់ស្កាត់ជម្លោះនិងការសម្រុះសម្រួល

(VOVWORLD) -  នាថ្ងៃទី ១២ ខែមិថុនា   ថ្លែងនៅក្នុងសម័យពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថាការទប់ស្កាត់ជម្លោះនិងការសម្រុះសម្រួលគ្នាគឺជាឧបករណ៍ដ៏សំខាន់បំផុតដើម្បីកាត់បន្ថយការខូចខាតសំរាប់មនុស្ស ព្រមទាំងអះអាងថាប្រសិនបើមានសកម្មភាពយ៉ាងឆាប់រហ័សនិងឯកភាពគ្នានោះ ពិភពលោកអាចទប់ស្កាត់ប្រកបដោយជោគជ័យនូវវិបត្ដិទាំងឡាយដោយមិនធ្វើឲ្យវាកាន់តែកើនឡើងហើយសង្គ្រោះអាយុជីវិតមនុស្សនិងកាត់បន្ថយការខូចខាតជាច្រើនផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិសង្កត់ធ្ងន់លើតួនាទីនៃការទប់ស្កាត់ជម្លោះនិងការសម្រុះសម្រួល - ảnh 1  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres
ដើម្បីជម្រុញឲ្យការអនុវត្តរាល់គោលដៅទាំងនេះប្រកបដោយជោគជ័យ អង្គការសហប្រជាជាតិកំពុងរួមសហការជាមួយភាគីនានាដែលពាក់ព័ន្ធនឹងជម្លោះ ក៏ដូចជារួមជាមួយដៃគូនានាដើម្បីសន្តិភាពក្នុងតំបន់និងបណ្តាប្រទេសនៅលើពិភពលោកផងដែរ។ ទាក់ទងនឹងដំណោះស្រាយនានា លោក Antonio Guterres បានអះអាងថាការអភិវឌ្ឍន៍ប្រកបដោយចីរភាពពោលគឺវាជាគោលដៅផ្ទាល់តែម្តង    ក៏ប៉ុន្តែវាក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់រាល់ជម្លោះផងដែរ ។គួរបញ្ជាក់ថារបៀបវារៈ ឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាទិសដៅមួយដើម្បីបង្កើតសង្គមប្រកបដោយ ស្ថិរភាព រឹងមាំ និងដោះស្រាយដល់ឫសគល់នៃអំពើហិង្សាក្រោមគ្រប់រូបភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ