អគ្គលេខាធិការអង្គការសហប្រជាជាតិសង្កត់ធ្ងន់លើតួនាទីនៃអនុសញ្ញាស្ដីពីច្បាប់សមុទ្រ

(VOVWORLD) - លោកអគ្គលេខាធិការ Antonio Guterres បានឲ្យដឹងថា ពិភពលោកត្រូវដាក់ចេញមហិច្ឆតាធំជាងទៀត ហើយការរំលឹកខួបលើកទី ៤០ ទិវា ចុះហត្ថលេខាលើអនុសញ្ញាស្តីពីច្បាប់សមុទ្រ គួរតែត្រូវបានចាត់ទុកថា ជាការរំលឹក ដ៏សំខាន់អំពីការបន្តប្រើប្រាស់ស្ថាប័នសំខាន់នេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនា ពេលបច្ចុប្បន្ន។

អគ្គលេខាធិការអង្គការសហប្រជាជាតិសង្កត់ធ្ងន់លើតួនាទីនៃអនុសញ្ញាស្ដីពីច្បាប់សមុទ្រ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៨ ខែធ្នូ
ឆ្នាំ ២០២២។ (រូបថត៖ THX/VNA)
ថ្លែងមតិក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឱកាសរំលឹក ខួបលើកទី ៤០ នៃការអនុម័តលើអនុសញ្ញាស្ដីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) ដែលធ្វើឡើងកាលពីថ្ងៃទី ៨ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា ការដែលប្រទេសនានាបានចុះហត្ថលេខាលើ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រកាលពី ៤០ ឆ្នាំមុន គឺជាជំហានដ៏ សំខាន់មួយដើម្បីគ្រប់គ្រងនិងរក្សាសណ្តាប់ធ្នាប់សម្រាប់មហាសមុទ្រ ដែលជាធនធាន រួមដ៏ធំធេងរបស់មនុស្សជាតិ។ លោកអគ្គលេខាធិការ Antonio Guterres បានឲ្យដឹងថា ពិភពលោកត្រូវដាក់ចេញមហិច្ឆតាធំជាងទៀត ហើយការរំលឹកខួបលើកទី ៤០ ទិវា ចុះហត្ថលេខាលើអនុសញ្ញាស្តីពីច្បាប់សមុទ្រ គួរតែត្រូវបានចាត់ទុកថា ជាការរំលឹក ដ៏សំខាន់អំពីការបន្តប្រើប្រាស់ស្ថាប័នសំខាន់នេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនា ពេលបច្ចុប្បន្ន។
គួរជម្រាបបន្ថែមទៀតថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រត្រូវបានចុះហត្ថលេខា និងផ្តល់សច្ចាប័ននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ដោយមានការចូលរួមពីប្រទេសចំនួន ១០៧ រួមទាំងវៀតណាមផងដែរ។ អនុសញ្ញានេះបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ ហើយបានក្លាយជាឯកសារអន្តរជាតិដ៏សំខាន់បំផុតមួយនៃ សតវត្សទី ២០។ មកដល់ពេលនេះ មានប្រទេសចំនួន ១៦៨ បានផ្តល់សច្ចាប័នលើអនុសញ្ញានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ