អគ្គលេខាធិការអង្គការសហប្រជាជាតិសង្ឃឹមថានឹងឯកភាពលើជំហានជាក់ ស្តែងនានា ដើម្បីរំលាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
(VOVWORLD) - កាលពីថ្ងៃទី ២៥ ខែកុម្ភៈ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានឲ្យដឹងថា លោកសង្ឃឹមថាជំនួបកំពូលរវាងអាមេរិក និងស.ប.ប កូរ៉េ លើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែកុម្ភៈ នឹងឈានទៅឯកភាពគ្នាលើជំហានជាក់ស្តែងនានា សំរាប់សន្តិភាព និងស្ថេរភាព ក៏ដូចជា ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងស្រុង ព្រមទាំងមានការបញ្ចាក់ត្រួតពិនិត្យពិតប្រាកដផងដែរ។
អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres |
ថ្លែងមតិនៅក្នុងសន្និសិទស្តីពីការរំសាយអាវុធដែលបានប្រព្រឹត្តទៅនៅទី ស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅទីក្រុង Geneva (ប្រទេសស្វ៊ីស) នោះលោក Antonio Guterres សង្ឃឹមថា កិច្ចប្រជុំកំពូលរវាងអាមេរិក និង ស.ប.ប កូរ៉េ លើកទី២ នឹងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ស្តីពីការលុបបំបាត់ចោល អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េផងដែរ៕