អគ្គលេខាធិការអង្គការសហប្រជាជាតិសំដែង“ការព្រួយបារម្ភ” ចំពោះសេចក្តីប្រកាសរបស់ ស.ប.ប កូរ៉េ
(VOVWORLD) - សេចក្តីប្រកាសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានផ្សាយចេញបន្ទាប់ពីថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៩ បានសង្កត់ធ្ងន់ថាគ្មានមូលហេតុណាមួយដែលប្រទេសនេះត្រូវចាប់បង្ខំខ្លួនជាមួយនឹងកិច្ចព្រមព្រៀងបញ្ឈប់ការសាកល្បងនុយ ក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបឡើងវិញ ព្រមទាំងព្រមានថាទីក្រុងព្យុងនឹងដាក់បង្ហាញ“ អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគតផងដែរ
ការសាកល្បងបាញ់បង្ហោះនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ (រូបថត៖ AFP/TTXVN) |
នៅក្នុងសេចក្តីប្រកាសមួយដែលចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ «យ៉ាងជ្រាលជ្រៅ» ចំពោះសេចក្តីប្រកាសរបស់ស.ប.ប កូរ៉េ ដោយបង្ហាញថាប្រទេសនេះអាចចាប់ផ្តើមឡើងវិញនូវការសាកល្បងនុយក្លេអ៊ែរនិង មីស៊ីលជាបន្តទៀត ហើយលោកក៏សំដែងក្តី"សង្ឃឹមថាការចាប់ផ្តើមឡើងវិញនូវការសាកល្បងនឹងមិនធ្វើឡើង ដែលស្របទៅតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ" ។
សេចក្តីប្រកាសរបស់លោក Guterres បានផ្សាយចេញបន្ទាប់ពីថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៩ បានសង្កត់ធ្ងន់ថាគ្មានមូលហេតុណាមួយដែលប្រទេសនេះត្រូវចាប់បង្ខំខ្លួនជាមួយនឹងកិច្ចព្រមព្រៀងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលឆ្លងទ្វីបឡើងវិញ ព្រមទាំងព្រមានថាទីក្រុងព្យុងនឹងដាក់បង្ហាញ“ អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគតផងដែរ៕