អគ្គលេខាធិការអង្គការសហប្រជាជាតិស្វាគមន៍ជំនួបត្រីភាគីស្តីពី Nagorny-Karabakh
(VOVWORLD) - អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមទាំងការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតសន្តិភាពនៅលើមូលដ្ឋាន។
ទាហានអាមេនីអំឡុងការប្រយុទ្ធជាមួយកងកម្លាំងអាស៊ែបៃហ្សង់ក្នុងតំបន់ Nagorno-Karabakh ដែលមានជម្លោះកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ខុទ្ទកាល័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានស្វាគមន៍ជំនួបប្រជុំត្រីភាគីនាពេលថ្មីៗនេះ រវាងមេដឹកនាំរុស្ស៊ី អាស៊ែបៃហ្សង់ និងអាមេនី ហើយបានទទួលស្គាល់ការរួមចំណែករបស់រុស្ស៊ីក្នុងការដោះស្រាយជម្លោះនៅតំបន់ Nagorny-Karabakh។
លោកអគ្គលេខាធិការបានសង្កត់ធ្ងន់លើគោលជំហរជាគោលការណ៍របស់អង្គការសហប្រជាជាតិថា សន្តិភាពដ៏យូរអង្វែងអាចសម្រេចបានតាមរយៈការសន្ទនានិងជំរុញឱ្យភាគីនានាដោះស្រាយបញ្ហាក្នុងទិសដៅនេះ តាមរយៈយន្តការដែលមានស្រាប់តែប៉ុណ្ណោះ។ អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមទាំងការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតសន្តិភាពនៅលើមូលដ្ឋាន៕