អគ្គលេខាធិការអង្គការសហប្រជាជាតិស្វាគមន៍រដ្ឋាភិបាលដែលទើបតែបានបង្កើតថ្មីនៅអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី៧ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានស្វាគមន៍រដ្ឋាភិបាលដែលទើបតែបានបង្កើត ថ្មីនៅអ៊ីរ៉ាក់ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi។
អគ្គលេខាធិការអង្គការសហប្រជាជាតិស្វាគមន៍រដ្ឋាភិបាលដែលទើបតែបានបង្កើតថ្មីនៅអ៊ីរ៉ាក់ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres (រូបថត៖ Xinhua/TTXVN)

តាមរយៈអ្នកនាំពាក្យលោក Stephane Dujarric លោកអគ្គលេខាធិការ អ.ស.បបានសម្ដែងនូវការគាំទ្រចំពោះរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ាក់ ព្រមទាំង អំពាវនាវឲ្យមានការកែទម្រង់ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឲ្យប្រសើរឡើងក៏ដូចជាពង្រឹងស្ថាប័នប្រជាធិបតេយ្យនានានៅប្រទេស មជ្ឈឹមបូព៌ានេះផងដែរ។ លោក Guterres បានសង្កត់ធ្ងន់លើសារសំខាន់នៃ ការធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ាក់តាមរយៈដំណើរការនយោបាយមួយ ដែលនារី យុវជន ក៏ដូចជាសហគមន៍ជាតិសាសន៍និង សាសនាទាំងអស់នៅអ៊ីរ៉ាក់សុទ្ធតែបានចូលរួមផងដែរ។ លោកអគ្គលេខា ធិការអ.ស.បបានលើកទឹកចិត្តឲ្យសម្រេចការងារបង្កើតរដ្ឋាភិបាលថ្មីរបស់ អ៊ីរ៉ាក់យ៉ាងឆាប់ៗ សូម្បីតែការតាំងតែងនារីឲ្យចូលកាន់តំណែងនានាដែល កំពុងខ្វះខាតនៅក្នុងគណៈរដ្ឋមន្រ្តីផងដែរ។ លោកក៏បានអះអាងនូវការ សន្យារបស់អ.ស.បអំពីការជួយឧបត្ថម្ភប្រជាជននិងរដ្ឋាភិបាលអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងជំងឺ Covid-19 និងឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។

គួរបញ្ជាក់ថា លោក Kadhimi បានធ្វើសច្ចាប្រណិធានធ្វើជានាយក រដ្ឋមន្រ្តីអ៊ីរ៉ាក់កាលពីថ្ងៃទី៦ ឧសភា កន្លងទៅ ក្រោយរយៈពេលច្រើន សប្ដាហ៍ធ្វើការចរចានយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ