អគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ផ្ទះរួមរបស់អង្គការសហប្រជាជាតិនៅវៀតណាម
|
អគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ផ្ទះរួមរបស់អង្គការសហប្រជាជាតិនៅវៀតណាម |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី២២
ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានមានជំ
នួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Pham Binh Minh។ បន្ទាប់នោះ ថ្នាក់ដឹកនាំទាំងពីរូបបានអញ្ជើញចូលរួមពិធីបើក
សម្ពោធន៍ផ្ទះរួម អង្គការសហប្រជាជាតិ នៅវៀតណាម ហើយនេះក៏ជាផ្ទះរួមរបស់
អង្គការសហប្រជាជាតិ ដើមដំបូងលើពិភពលោកដែរ។ ថ្លែងមតិនៅទីនេះ លោក
Pham Binh Minh បានថ្លែងថា៖
“ ខ្ញុំជឿជាក់ថា៖ ផ្ទះរួម អង្គការសហប្រជាជាតិនៅវៀតណាម ជានិមិត្តរូបជាក់
ស្ដែងអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ខ្ញុំក៏សង្ឃឹមដែរថា៖ ផ្ទះរួមនេះជា
មជ្ឈមណ្ឌលសហប្រតិបត្តិការនិងចំណេះដឹង ។ អ្វីៗទាំងអស់គឺដើម្បីជួយឧបត្ថម្ភ
ការអភិវឌ្ឍន៍និរន្តភាពរបស់វៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជនវៀត
ណាម។”
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានអះអាងថា៖
“ នៅទីនេះ វៀតណាមបានបញ្ជាក់អោយពិភពលោកឃើញ៖ប្រការណាមាន
លទ្ធភាពអនុវត្តបាន។ វៀតណាមបានបញ្ជាក់ថា៖ ការស្និទ្ធស្នាលជាមួយបរិស្ថាន
ជាគោលនយោបាយសេដ្ឋកិច្ចល្អ។ ផ្ទះរួមអង្គការសហប្រជាជាតិ នឹងជួយយើង
ឯកភាពសកម្មភាព និងសរអោយឃើញថា៖ យើងកំពុងយកចិត្តទុកដាក់យ៉ាង
ខ្លាំងចំពោះបញ្ហាបំរ៉ែបំរួលអាកាសធាតុ។ ខ្ញុំសូមថ្លែងអំណរគុណមិត្តវៀតណាម
ដែលបានជួយយើងខ្ញុំបញ្ជូនសារបៃតងមិនគ្រាន់តែចំពោះជនវៀតណាមតែ
ប៉ុណ្ណោះទេ ថែមទាំងសំរាប់ពិភពលោកទៀតផង។”
ក៏ក្នុងព្រឹកថ្ងៃនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki
Moon ក៏មានជំនួបសំណេះសំណាលជាមួយនិស្សិតនៃវិទ្យាស្ថានការទូត និង
មន្ត្រីការទូតវ័យក្មេង អំពីអង្គការសហប្រជាជាតិ និងតួនាទីរបស់អង្គការសហ
ប្រជាជាតិនៅទ្វីបអាស៊ី។
នារសៀលថ្ងៃទី២៣ ឧសភា អគ្គលេខាធិការ Ban Ki Moon អញ្ជើញចូលរួម
ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី១នៃទិវាបង្កើតមជ្ឈមណ្ឌលរក្សាសចន្តិភាព វៀតណាម និងជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung ទៀតផង៕