អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវការពារជនអន្តោប្រវេស
|
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវការពារជនអន្តោប្រវេសន៍ (RTE) |
Vovworld-ក្នុងឱកាសទិវាអន្តរជាតិសាមគ្គីភាពជាមួយជនអន្តោប្រវេស (ទី
១៨ធ្នូ) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon បានចេញ
សេចក្តីប្រកាសអំពាវនាវបណ្ដាប្រទេសនិងសហគមន៍ប្រជាជនមិនប្រកាន់
ប្រព្រឹត្តចំពោះជនអន្តោប្រវេសនិងកត់សម្គាល់ការរួមវិភាគទានដ៏ធំធេងរបស់គេ
ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងវប្បធម៍នៅកន្លែងដែលគេរស់នៅ។
លោកក៏បានអំពាវនាវបណ្ដាប្រទេសដែលមិនទាន់អនុម័តទៅលើអនុសញ្ញា
អន្តរជាតិស្ដីពីការពារសិទ្ធិសមស្របនិងស្របច្បាប់របស់ពលករអន្តោប្រវេសក៏
ដូចជាសមាជិកក្នុងគ្រួសារគេ ចូលរួមអនុសញ្ញាពោពេញទៅដោយចរិតលក្ខណៈ
មនុស្សសាស្ត្រនេះយ៉ាងឆាប់រហ័ស៕