អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកធ្វើសកម្មភាព ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ២៤ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបើកសម័យពិភាក្សាតុមូលជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ស្ដីពីបម្រែបម្រួលអាកាសធាតុ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ TTXVN) |
មេដឹកនាំនៃប្រទេសជាច្រើន តំណាងផ្នែកហិរញ្ញវត្ថុ សហគ្រាស និងអង្គការសង្គមស៊ីវិលនានាបានចូលរួមព្រឹត្តិការណ៍នេះ ដើម្បីរួមគ្នាបង្កើតផែនការសកម្មភាពដើម្បីទប់ទល់នឹងវិបត្តិការប្រែប្រួលអាកាសធាតុដែលបានប្រព្រឹត្តទៅកាន់តែធ្ងន់ធ្ងរឡើង។ ថ្លែងបើកសម័យពិភាក្សានេះ លោកអគ្គលេខាធិការ Guterres បានចាត់ទុកថា ពិភពលោកកំពុងឡើងកម្តៅក្នុងអត្រាប្រកាសអាសន្ន ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់កំពុងធ្វើឱ្យពិភពលោកប្រឈមមុខនឹងគ្រោះមហន្តរាយកាន់តែច្រើនឡើង ពោលគឺចាប់ពីការឆេះព្រៃឈើ ទឹកជំនន់ ព្យុះ រហូតដល់អសន្តិសុខស្បៀងអាហារ ក៏ដូចជាឱនភាពសេដ្ឋកិច្ចផងដែរ។ នៅក្នុងសម័យពិភាក្សានេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបកស្រាយនូវក្រុមសកម្មភាពចំនួន ៦ ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុទៅកាន់មេដឹកនាំនៃបណ្ដាប្រទេស រួមមាន៖ បង្កើតការងារធ្វើនិងមុខរបរបៃតង; មិនធ្វើសម្បទានជាមួយផ្នែកដែលបំពុលបរិស្ថាន។ បញ្ចប់ការគាំទ្រសម្រាប់ផ្នែគមួយណា ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ពិចារណាដោយប្រុងប្រយ័ត្នអំពីគ្រោះអាសន្នចំពោះបរិស្ថាន ក្នុងការតាក់តែងគោលនយោបាយ និងនាំចេញ ការសម្រេចចិត្ត ហើយសហប្រតិបត្តិការរួមគ្នា ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចោលឡើយ៕