អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទអន្តរជាតិតាមអន់ឡាញស្តីពីការប្រែប្រួលអាកាសធាតុនាថ្ងៃទី ២៨ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសនានាចូលរួមសហការទប់ទល់នឹង ការគំរាមកំហែងជាសកលរួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត ៖ THX/TTXVN)

 

លោក Guterres បានឲ្យដឹងថាប្រទេសទាំងអស់ត្រូវប្តេជ្ញាបញ្ឈប់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ដែលជាការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់ចូលទៅក្នុងបរិយាកាសនាឆ្នាំ ២០៥០។

លោក Guterres ក៏បានស្នើផែនការ ៦ ចំណុចដើម្បីធានារដ្ឋាភិបាលនៃបណ្តាប្រទេសត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញពីជំងឺ រាតត្បាតសកលផងដែរ។

ផែនការនេះក៏អំពាវនាវឲ្យបញ្ឈប់ការជួយឧបត្ថម្ភធនឥន្ធនៈផូស៊ីល និងដាក់ទណ្ឌកម្មដល់អង្គការនិងបុគ្គលដែលបំពុលបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ