អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរៀបចំកិច្ចប្រជុំកំពូលស្ដីពីព្រៃអាម៉ាហ្សូន

(VOVWORLD) -លោក Antonio Guterres បានសង្តត់ធ្ងន់ថា “ស្ថានភាពបច្ចុប្បន្ននៅព្រៃអាម៉ាហ្សូនគឺពិតជាធ្ងន់ធ្ងរណាស់”។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរៀបចំកិច្ចប្រជុំកំពូលស្ដីពីព្រៃអាម៉ាហ្សូន - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  

នាថ្ងៃទី ២៩ ខែ សីហា  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកសំណើរអំពីការរៀបចំកិច្ចប្រជុំកំពូលស្ដីពីស្ថានភាពនាបច្ចុប្បន្ននេះរបស់ ព្រៃអាម៉ាហ្សូន នៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញាខាងមុខ។

ក្នុងសេចក្ដីប្រកាសជាផ្លូវការមួយ លោក Antonio Guterres បានសង្តត់ធ្ងន់ថា “ ស្ថានភាពបច្ចុប្បន្ននៅព្រៃអាម៉ាហ្សូនគឺពិតជាធ្ងន់ធ្ងរណាស់” ព្រមទាំងសម្តែងក្តីសង្ឃឹមថា  “សហគមន៍អន្តរជាតិនឹងធ្វើសេនាឲ្យបានខ្លាំងក្លា ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងតំបន់ អាម៉ាហ្សូន ក្នុងការពន្លត់អគ្គិភ័យឆេះភ្លើងឲ្យបានឆាប់រហ័សបំផុត បន្ទាប់មកអនុវត្តគោលនយោបាយដាំដើមឈើដោយទ្រង់ទ្រាយធំឡើងវិញ”

សូមបញ្ជាក់ថា កាលពី ថ្ងៃទី ២៨ ខេសីហាវិទ្យាស្ថានសិក្សាស្រាវជ្រាវអវកាសជាតិប្រេស៊ីល (INPE) បានប្រកាសថា មាន អគ្គិភ័យចំនួន ១.០៤០ ករណី កំពុងកើតមានឡើងនៅព្រៃ ត្រូពិកដ៏ធំបំផុតនៅលើពិភពលោកនេះ ដែលត្រូវបានប្រសិទ្ធនាមថា“ សួតនៃភពផែនដី” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ