អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរារាំងឱនភាពសេដ្ឋកិច្ចសកលលោក

(VOVWORLD) - នាថ្ងៃទី ១៥ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យរដ្ឋាភិបាលនានា រួមសហការគ្នាដើម្បីទប់ស្កាត់ជំងឺរាត្បាតសកលកូវីដ ១៩ ( Covid-19) ដែលធ្វើឱ្យសេដ្ឋកិច្ចសកលលោកធ្លាក់ចូលក្នុងវិបត្តិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យរារាំងឱនភាពសេដ្ឋកិច្ចសកលលោក - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ THX/TTXVN) 

លោក Antonio Guterres  បានជឿជាក់ថា គ្មានប្រទេសណាមួយ អាចប្រឈមមុខនឹងជំងឺរាតត្បាតនេះតែម្នាក់ឯងបានទេ។ ជាងពេលណាៗទាំងអស់ រដ្ឋាភិបាលនៃប្រទេសនានាត្រូវតែរួមសហការគ្នា ដើម្បីស្តារឡើងវិញនូវខឿនសេដ្ឋកិច្ច ពង្រីកការ វិនិយោគ សាធារណៈ ជំរុញពាណិជ្ជកម្ម និងធានានូវការផ្តល់ជំនួយសម្រាប់ប្រជាជន ក៏ដូចជាសហគមន៍ដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ១៩។

លោក Antonio Guterres ក៏បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កើតឱ្យមាន“ ហានិភ័យពិតប្រាកដ ហើយកាន់តែបង្កើនឱនភាព សេដ្ឋកិច្ចសកលលោក” តែម្តង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ