អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យអ៊ីស្រាអែលបោះបង់ចោលផែនការដាក់បញ្ជូលតំបន់ West Bank
(VOVWORLD) - ការដែលអ៊ីស្រាអែលមានគោលបំណងដាក់បញ្ជូលតំបន់ West Bank គឺជាការគំរាមកំហែងសម្រាប់ទាំងប៉ាឡេស្ទីន អ៊ីស្រាអែល និងសហគមន៍អន្តរជាតិ។
លំនៅដ្ឋាន Givat Zeev របស់អ៊ីស្រាអែលនៅតំបន់ West Bank (រូបថតៈ AFP / TTXVN) |
នាថ្ងៃទី ២៤ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យអ៊ីស្រាអែលបោះបង់ចោលផែនការដាក់បញ្ជូលតំបន់ West Bank ដែលត្រូវបានទន្ទ្រានកាន់កាប់នោះ។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា៖ ការដែលអ៊ីស្រាអែលមានគោលបំណងដាក់បញ្ជូលតំបន់ West Bank គឺជាការគំរាមកំហែងសម្រាប់ទាំងប៉ាឡេស្ទីន អ៊ីស្រាអែល និងសហគមន៍អន្តរជាតិ។ ប្រសិនបើត្រូវបានអនុវត្តន៍មែននោះ នេះគឺជាទង្វើរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតទៅលើច្បាប់អន្តរជាតិ ហើយបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់យថាទស្សន៍នៃដំណោះស្រាយរដ្ឋពីរ ក៏ដូចជាបន្សោយលទ្ធភាពតភ្ជាប់ការចរចាផងដែរ។
សេចក្ដីអំពាវនាវនេះត្រូវបាននាំចេញ បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា ប្រទេសខ្លួនអាចពន្លឿនការដាក់បញ្ជូលមណ្ឌលលំនៅដ្ឋាននៅតំបន់ West Bank និងជ្រលងភ្នំហ្ស៊កដានីចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខ។ ផែនការដាក់បញ្ជូលពោលខាងលើរបស់អ៊ីស្រាអែលត្រូវបានសហរដ្ឋអាមេរិកជួយគាំទ្រ ប៉ុន្តែប្រឈមមុខនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសប្រជាជនប៉ាឡេស្ទីន៕