អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យកសាងពិភពលោកឡើងវិញឲ្យកាន់តែប្រសើរឡើងក្រោយពីជំងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែកក្កដា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យពិភពលោកអនុវត្តន៍សកម្មភាពជាបន្ទាន់ក្នុងវិស័យ ចំនួន ៤ ដើម្បីពន្លឿនដំណើរការស្តារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ តាម ទិសដៅ ជឿនលឿនជាងមុន ហើយបន្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ THX/TTXVN) |
វិស័យដំបូងដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើង គឺការស្តារ ឡើងវិញក្រោយជំងឺរាតត្បាតនៅក្នុងប្រទេសនីមួយៗ។ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌនៃវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព លោក Guterres បានលើកច្បាស់ថា ចាំបាច់ត្រូវធានាសិទ្ធិទទួលបាន ប្រកប ដោយសមភាពលើទូទាំងពិភពលោក ចំពោះវ៉ាក់សាំងការពារកូវីដ-១៩ វិធីព្យាបាល និងការធ្វើតេស្តរកវីរុស SARS-CoV-2។ ជាពិសេស លោកបានសង្កត់ធ្ងន់ថា ត្រូវតែ ខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើនចំនួនប្រទេសដែលអាចផលិតវ៉ាក់សាំង កែ លម្អសមត្ថភាពវិនិច្ឆ័យ និងបច្ចេកវិទ្យាដ៏មានតម្លៃផ្សេងទៀតនាពេលអនាគត។ ទាក់ ទងនឹងការឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុ លោក Guterres បានបញ្ជាក់ថា ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនាពេលបច្ចុប្បន្ននេះ ចាំបាច់ត្រូវមានដំណោះស្រាយដើម្បីជំនះលើវិសមភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកអគ្គលេខាធិការ Guterres ក៏បាននិយាយផងដែរថា ឥឡូវនេះគឺជា ពេលវេលាដ៏សមស្របដើម្បីផ្តល់អាទិភាពដល់ការវិនិយោគលើមនុស្ស កសាង អនុសញ្ញាសង្គមថ្មីមួយ ដោយឈរលើមូលដ្ឋាននៃការគាំពារសង្គមជាសកល និងការ កែទម្រង់ប្រព័ន្ធឧបត្ថម្ភសង្គមដែលមានស្រាប់។ វិស័យទី៤ដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ មានបំណងចង់ជំរុញនោះ គឺសកម្មភាពដើម្បីអាកាសធាតុ។ ប្រទេសអភិវឌ្ឍន៍នានា ត្រូវខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ការសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុ ក្នុងតម្លៃ ១០០ពាន់លានដុល្លាអាមេរិក ដើម្បីជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមមធ្យោបាយដ៏មានអត្ថន័យ ដែលនាំមកនូវការផ្លាស់ប្ដូរ៕