អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យបណ្ដាប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងបង្ការ កូវីដ ១៩
(VOVWORLD) - តាមលោក Antonio Guterres ថាការបញ្ចប់ជម្ងឺរាតត្បាត គឺពឹងផ្អែកយ៉ាងខ្លាំង លើលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាជនលើទូទាំងពិភពលោកឲ្យបានលឿនតាមដែន អាចធ្វើទៅបាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ (រូបថត៖ VNA) |
នាថ្ងៃទី២៨ មីនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យបណ្ដាប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងបង្ការ កូវីដ ១៩ ដើម្បីជួយ បញ្ចប់ជម្ងឺរាតត្បាតសកលនេះ។
លោកអគ្គលេខាធិការអ.ស.បឲ្យដឹងថា ប្រព័ន្ធអន្តរជាតិផ្ដល់ជំនួយជាវ៉ាក់សាំង សម្រាប់ប្រទេសក្រីក្រ (COVAX) កំពុងជួបការលំបាក ដោយសារតែមានសកម្មភាពផ្ទុកបម្រុង ជាច្រើន។ តាមលោក Antonio Guterres ថាការបញ្ចប់ជម្ងឺរាតត្បាត គឺពឹងផ្អែកយ៉ាងខ្លាំង លើលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាជនលើទូទាំងពិភពលោកឲ្យបានលឿនតាមដែន អាចធ្វើទៅបាន។ ដូច្នេះ លោកបានអំពាវនាវឲ្យជំរុញយន្តការគាំទ្រដោយក្រុមប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទាំង២០ (G20) ដើម្បីអនុវត្តន៍ផែនការចាក់វ៉ាក់សាំងជា សកល៕